សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

ព្រឹទ្ធសភានៃប្រទេសកម្ពុជា បានអនុម័ត លើសេចក្តីព្រាងច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល ក្នុងសម្លេង៤៤ លើ៤៤ ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ។

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេស​កម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបាន​រដ្ឋសភា​អនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់​ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូន​កើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។

» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

ការអនុម័៍តរបស់ព្រឹទ្ធសភា បានធ្វើឡើង ខណៈ សកម្មជនរបស់អង្គការ សមាគម សហគមន៍ ក្រុមយុវជន ព្រះ​សង្ឃ និងពលរដ្ឋមនួយចំនួន បានប្រមូលផ្តុំលើផ្លូវនរោត្តមខាងមុខ និងលើផ្លូវត្រសក់ផ្អែម ខាងក្រោយ​ព្រឹទ្ធសភា ដើម្បីទាមទាមិនឲ្យព្រឹទ្ធសភា យល់ព្រមអនុម័ត លើសេចក្តីព្តាងច្បាប់នោះ។ ក្រុមសកម្មជនទាំងនេះ បាន​ជួប​ភាព​បរាជ័យ នៅក្នុងការតវ៉ារបស់ពួកគេ ចំនួនពីរលើករួចមកហើយ នៅចំពោះរដ្ឋាភិបាល និងនៅ​ចំពោះ​រដ្ឋសភា ដើម្បីស្នើសុំឲ្យទម្លាក់ចោល នូវសេចក្តីព្រាងច្បាប់នេះ នាពេលកន្លងមក។

អតីតអ្នកច្បាប់ម្នាក់ និងជាចអតីតចៅក្រមមួយរូប បានលើកឡើង ចំពោះសេចក្តីព្រាងច្បាប់ខាងលើថា មិន​ស្រប​តាម ទម្រង់ និងគតិច្បាប់។ លោក ស សុវ៉ាន អតីតសាស្ត្រាចារ្យសាលាច្បាប់ បានធ្វើការចោទប្រកាន់ថា ច្បាប់នោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា យកជនមិនចេះច្បាប់ ឲ្យមកធ្វើច្បាប់។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់