ហ៊ុន សែន ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ពី​បារាំង អង់គ្លេស និង​អាមេរិក

បន្ទាប់ពីអង្គការសហប្រជាជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បាន​សរសេរ​លិខិត​បី​ច្បាប់​ផ្សេង​គ្នា ទៅកាន់ប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីសុំខ្ចីផែនទីកម្ពុជា ពី​ប្រទេស​ទាំង​នេះ។

វិវាតព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង បានឈានមកដល់របត់ថ្មីមួយទៀត៖ នោះ គឺកម្ពុជា តាម​រយៈនាយករដ្ឋមន្ត្រី របស់ខ្លួន បានផ្ញើរលិខិត ទៅប្រទេសមហាអំណាច ចំនួន៣ មានសាធារណរដ្ឋ បារាំង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីស្នើសុំខ្ចីផែនទី នៃប្រទេសកម្ពុជា ដែលមាននៅក្នុងដៃ​មហា​អំណាច​ទាំងនោះ យកមកផ្ទៀងផ្ទាត់គ្នា។

នៅ​ថ្ងៃទី​១៥​កក្កដា​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បាន​សរសេរ​លិខិត​បី​ផ្សេងៗ​គ្នា ជូន​ទៅប្រធានាធិបតី​បារាំង ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ខ្នាត ១ លើ ១០០ ពាន់ ដើម្បី​ផ្ទៀងផ្ទាត់​ ទៅនឹង​ដំណើរការ​បោះបង្គោល ​កំណ​ត់​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​។

សូមបញ្ជាក់ជូនថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥​ កន្លងមក លោក ហ៊ុន សែន បានស្នើ​សុំ​ផែនទីនៃ​ប្រទេស​កម្ពុជានេះ ពី​អង្គការសហប្រជាជាតិរួចហើយ​៕​

» សូមអានលិខិតស្នើសុំ របស់លោក ហ៊ុន សែន ទៅកាន់ប្រទេសទាំងបី ដូចខាងក្រោម៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់