មហា​គ្រោះ​ថ្នាក់​រថយន្ដ​ប្រណាំង​ដ៏​រន្ធត់ តែ​អ្នក​បើក​បរ​នៅ​រស់!

គ្រោះថ្នាក់ដ៏សាហាវ និងរន្ធត់ បែកផ្កាភ្លើង រថយន្ដក្រឡាប់ហោះឡើងលើ... តែម្ចាស់កាន់ចង្កូត ជាតិអាមេរិកាំង លោក អូស្តាំង ឌីយ៉ុង (Austin Dillon) បែរជារួចរស់មកវិញ ដោយធម្មតា។
គ្រោះថ្នាក់ នៃការប្រកួតរថយន្ដ Nascar បង្កភាពរំជួលចិត្ត ដល់ទស្សនិកជន។

ជាការប្រកួត រថយន្ដប្រណាំងល្បឿនលឿន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅក្នុងក្រុង ដេតូណា (Daytona) ក្នុងរដ្ឋផ្លរីដា ភាគខាងកើតនៃសហរដ្ឋអាមេរិក។ នៅក្នុងការប្រកួត ជុំចុងក្រោយ នៃ«Coke Zero 400» គ្រោះ​ថ្នាក់ដ៏រន្ធត់ សម្បើមអស្ចារ្យមួយ បានកើតឡើង ដោយបានគាស់រថយន្ដ «Chevrolet» មួយគ្រឿង បើកបរ​ដោយ​ជនជាតិអាមេរិកាំង លោក អូស្តាំង ឌីយ៉ុង ឲ្យប៉ើងក្រឡាប់ឡើងលើ ជាច្រើនជុំ មុននឹងទៅបុកមួយ​ទំហឹង លើជញ្ជាំងសុ​វត្ថិភាព ដែលដាក់ខណ្ឌរវាងផ្លូវប្រកួត និងទស្សនិកជន។

គ្រោះថ្នាក់នេះ ស្ថិតក្នុងចំណោមគ្រោះថ្នាក់ ដ៏ខ្លាំងជាងគេ កម្រកើតមាន នៅក្នុងការប្រកួតរថយន្ដកន្លងមក។ ប៉ុន្តែផ្ទុយទៅវិញ អ្នកបើកបរជាតិអាមេរិកាំង បានរួចរស់ជីវិត គ្មានរបួសអ្វីទាំងអស់ និងបន្ទាប់ពីការជួយសង្គ្រោះ របស់ក្រុមការងារ បានដើរចេញពីរថយន្ដ ហាក់ដូចជា គ្មានហេតុភេទអ្វីទាំងអស់។ ចំណែកឯទស្សនិកជនវិញ បានរងរបួសស្រាល ចំនួន៥នាក់។

» សូមទស្សនាវីដេអូបន្ថែម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់