រវាង​ភាព​ឆ្លាត​វៃ និង​សភាវគតិ៖ ធ្វើ​ម៉េច ដើម្បី​ឆ្លង​ស្ពាន​នេះ​បាន?

ឆ្កែមួយក្បាលនេះ បានខិតខំរិះរក មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឆ្លងកាត់ស្ពានតូចមួយ ជាមួយនឹងដំបងមួយដើម ដែលវាបានខាំជាប់នឹងមាត់។ ប៉ុន្តែតើធ្វើយ៉ាងដូចម្ដេច ដើម្បីឆ្លងបានទៅ បើដំបងដែលវាខាំ បាន​ទើស​ជា​មួយ​បង្កាន់​ដៃ​ស្ពាន អញ្ចឹង​នោះ?
សកម្មភាពប៉ុនប៉ង ឆ្លងស្ពាន របស់សត្វឆ្កែមួយក្បាល ជាមួយនឹងដំបង ដែលវាខាំជាប់នឹងមាត់។

យ៉ាងហោចណាស់ សត្វឆ្កែ ត្រូវបានគេទទួលស្គាល់ថា វាមានភាពឆ្លាតវាងវៃ ច្រើនជាងសត្វស្រុកដទៃទៀត ដែលមនុស្សចិញ្ចឹម។ តែមិនប្រាកដជាអញ្ចឹង ទាំងស្រុងទេ។ សូមទស្សនាវីដេអូខាងលើ ដែលបង្ហាញថា សត្វ​ឆ្កែដែលចូលចិត្ត លេងច្រើនមួយក្បាលនេះ បានរិះរកគ្រប់មធ្យោបាយ ទាំងក្ដីអស់សង្ឃឹម ដើម្បីធ្វើយ៉ាងណា ឲ្យខ្លួនវាអាចឆ្លង ស្ពានតូចនេះបាន ជាមួយនឹងដំបងដ៏វែងមួយ ដែលខាំជាប់នឹងមាត់។

វាត្រូវគិតថា នៅចុងសងខាង នៃដំបង ជាប្រភពដើម នៃបញ្ហា ហើយគេចាំបាច់ ត្រូវផ្អៀងខ្លួន ឬបង្វិលដំបងនោះ ដើម្បីអាចឆ្លងដោយងាយ ពីលើស្ពានដ៏តូចចង្អៀតនេះ។ ប៉ុន្តែ នេះមិនអញ្ចឹងទេ ព្រោះឆ្កែនៅតែសាកល្បង ហើយ​សាកល្បងទៀត ដើម្បីឆ្លងស្ពាន ឲ្យទាល់តែបាន។

នៅចុងបញ្ចប់នៃវីដេអូ គេឃើញវាបានឆ្លងស្ពាននេះ បានសម្រេច ជាមួយនឹងដំបងខាំជាប់នឹងមាត់ ដោយ​ហេតុថា វាបានបង្វិលដំបង តែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែបើទោះជាឆ្កែ បានបង្វិលដំបង ហើយអាចឆ្លងស្ពាន​បាន​មែនក៏ដោយ ក៏ទង្វើនេះមិនបានបង្ហាញ ពីភាពសម្រេចចិត្តថ្មីរបស់វាទេ តែគ្រាន់តែជាភាពចៃដន្យ ឬវាបាន​បង្វិលដំបង ដោយសារតែ«សភាវគតិ»ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ វានៅតែជាសត្វ ដែលគួរឲ្យស្រឡាញ់ និងមានសភាពឆ្លាតវាងវៃ ជាងសត្វដទៃៀត។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់