នគរបាល​តាម​ដេញ​បាញ់​ចោរ ពី​លើ​ឧទ្ធម្ភាគចក្រនៅ​ប្រេស៊ីល

កងកម្លាំងនគរបាលម្នាក់ ដែលកំពុងជិះនៅលើឧទ្ធម្ភាគចក្រ បានបើកការបាញ់ប្រហារ ទៅ​លើ​ចោរ​លួច​រថយន្ដ ដែល​កំពុង​បើកបរ​​នៅ​តាម​ដង​ផ្លូវ ដើម្បីបង្ខំឲ្យជននេះឈប់រថយន្ដ។
សកម្មភាពផ្ទុះអាវុធ របស់កងកម្លាំងពិសេស របស់អាជ្ញាធរប្រេស៊ីល ក្នុងការបង្ក្រាបចោរលួចឡាន។

នៅក្នុងរដ្ឋ ហ្គ័អាស (Goiás) នៃប្រទេសប្រេស៊ីល ការតាមប្រមាញ់មួយ បានធ្វើឡើងរវាងក្រុមនគរបាល និង​ចោរ​លួចរថយន្ដម្នាក់។ ហេតុការណ៍នេះ កើតឡើងតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤មកម្លេះ ប៉ុន្តែវីដេអូ ទើបនឹងត្រូវបាន​អាជ្ញាធរប្រេស៊ីល បង្ហោះឲ្យឃើញ ក្នុងដើមសប្ដាហ៍នេះប៉ុណ្ណោះ។

បើសិនជានគរបាលជាច្រើននាក់ បានជិះរថយន្ដជាច្រើនគ្រឿង ដេញតាមពីក្រោយ រថយន្ដចោរនោះ តែក៏មាន​កងកម្លាំង ប្រដាប់ដោយអាវុធមួយចំនួន មានឈ្មោះ «GRAER» កំពុងជិះឧទ្ធម្ភាគចក្រតាមពីលើដែរ។ នៅពេល​ដែលជនសង្ស័យ បានបើករថយន្ដទៅដល់កន្លែងមួយ ដែលហាក់ដូចជាទូលាយ មិនសូវមានរថយន្ដ ឬយាន​យន្ដផ្សេងនោះ ភ្នាក់ងារដែលនៅលើឧទ្ធម្ភាគចក្រ បានផ្ទុះអាវុធជាច្រើនដង ទៅលើរថយន្ដជនសង្ស័យ។

ការបាញ់នេះ មិនមែនគ្មានប្រសិទ្ធិភាពទេ ព្រោះជនសង្ស័យ ត្រូវបានបាញ់ចំ នៅត្រង់ជើង និងត្រូវបង្ខំចិត្ត​បញ្ឈប់​រថយន្ដ ដើម្បីប្រគល់ខ្លួនឲ្យនគរបាលចាប់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់