វៀតណាម​ជិះ​ឡាន​គ្មាន​ស្លាក​លេខ ប៉ះ​គេ​ហើយ​រក​វាយ​គេ​ទៀត

គ្រោះថ្នាក់ចររាចរណ៍មួយ នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរថយន្ត ម៉ាក កូរ៉ូឡា មួយគ្រឿង បែកស្តុបខាងមុខ។ តែម្ចាស់រថយន្តភាគីម្ខាងទៀត ដែលគេស្គាល់ថា ជនជាតិវៀតណាម បាន​ចេញ​មក​ឈ្លោះ ទាំង​អាការៈ​ស្រវឹង ចង់ព្រួតវាយម្ចាស់រថយន្ត កូរ៉ូឡា។
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 06, 2015
  • ប្រធានបទ: ចរាចរណ៍
  • អាន និងបញ្ចេញយោបល់

ម្ចាស់រថយន្តបង្ករម៉ាក កាម៉ារី ពណ៍ខ្មៅគ្មានស្លាកលេខ ត្រូវបានគេស្គាល់ថា ឈ្មោះ ស្រ៊ុន អាយុប្រមាណ៣០ ឆ្នាំ ជាជនជាតិវៀតណាម និយាយខ្មែរមិនច្បាស់។ ប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ថា ដំបូងឡើយ ឡានទាំងពីរ បើកបរស្របគ្នាពីត្បួង ទៅជើង តាមបណ្តោយផ្លូវជាតិលេខ ០៥។ លុះមកដល់កន្លែងកើតហេតុ ទល់មុខគ្លីនិក គ្រឹះគង់ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ រថយន្តបង្កបានបើកលឿនទៅពីក្រោយ ហើយគៀររថយន្តរងគ្រោះ បណ្តាលឲ្យបែកស្តុបពីមុខ (ខាងឆ្វេង)។

ភ្លាមៗនៅពេលកើតហេតុ ម្ចាស់រថយន្ដជាជនជាតិវៀតណាម បានចេញមករករឿងម្ចាស់ឡានកូរ៉ូឡា ពណ៍​ឈាមជ្រូក ស្លាកលេខភ្នំពេញ ២F-២៩៤៩ ទាំងសភាពស្រវឹង។ ជនជាតិវៀតណាមនោះ បាននិយាយ​ខ្លាំងៗ​ថា ខ្លូនមានបក្សពួក ០៤នាក់នៅលើឡាន ទើបនឹងចេញពីផឹកស៊ី។ ចំណែកឯម្ចាសឡានរងគ្រោះ ដែលមិន​ស្គាល់អត្តសញ្ញាណ បានតបវិញថា បើកឡានមកគៀរឡានរបស់លោក ហើយមិនសុំទោស បែរជាលោត មកចង់វាយលោកទៅវិញ។ លោកបញ្ជាក់ទៀតថា ឡាននោះគ្មានស្លាកលេខ ជាជនជាតិវៀតណាម បើកបរ​ទាំងស្រវឹង នៅលើទឹកដីខ្មែរ ហើយប្រើពាក្យសម្តីគម្រាមលោកទៀត។

ចាប់តាំងពីហេតុការណ៍នេះ ដែលកើតឡើង នៅវេលាម៉ោង ៧ យប់ថ្ងៃទី ០៥ កក្កដា ឆ្នាំ២០១៥ ភាគីទាំងសង​ខាង បានសម្ដីធំតូចដាក់គ្នា និងនិយាយមិនត្រូវគ្នា រហូតដល់ម៉ោងជិត៩ យប់។ ភាគីទាំងសងខាង បាន​ទូរស័ព្ទ​ទៅប៉ូលិសប៉ុស្តិ៍ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាលមកធ្វើការដោះស្រាយ។

ចុងក្រោយ ភាគីទាំងពីរ ដែលជាអ្នករស់នៅ ភូមិស្លែងដីដុស ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្ត​កណ្តាល​ដូចគ្នា បានស្ម័គ្រចិត្តបញ្ចប់ជម្លោះ ដោយគ្រួសារភាគីបង្ក បានមកសុំការអធ្យាស្រ័យ ពីភាគីរងគ្រោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់