មក​លេង​បាល់​អោប ឬ​​ទាត់បាល់?

អ្នកមកទស្សនាបាល់អោប នៅក្នុងការប្រកួត​កីឡាបាល់អោប «Super League» របស់អង់គ្លេស បាន​សម្ដែង​​​ការ​ជក់​ចិត្ត​​យ៉ាង​ខ្លាំង និង​វិធីសាស្ត្រ​របស់កីឡាករមួយរូប ដែលប្រើប្រាស់ការបណ្ដើរ​បាល់​នឹង​ជើង ដើម្បី​យក​ឈ្នះ​គូ​ប្រកួត។
បើជើងបណ្ដើរបាល់អោប ដូចបណ្ដើរបាល់ទាត់ ដើម្បីទម្លុះខ្សែការពារ។
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 05, 2015
  • ប្រធានបទ: បាល់អោប
  • អាន និងបញ្ចេញយោបល់

តាមពិតទៅ ជាវិធីសាស្ត្រយកឈ្នះមួយ ដ៏ឆ្លាតវាងវៃ របស់កីឡាករ រីឈី មីល័រ (Richie Myler) ដើម្បីទម្លុះ​ខ្សែ​ការពារ របស់ក្រុមគូប្រកួតរបស់ខ្លួន។ គ្រាន់តែថាវិធីសាស្ត្រនេះ ច្រើនតែត្រូវបានប្រើ ដោយកីឡាករបាល់ទាត់ នៅក្នុងការប្រកួតបាល់ទាត់ទៅវិញ។

នេះជាការប្រកួត រវាងក្រុម «Warrington Wolves» និងក្រុម «Wigan Warriors» ដែលបានធ្វើឡើង នៅ​ក្នុង​វគ្គទី២០ នៃការប្រកួតជុំកីឡាបាល់អោប របស់«Super Leagues»។ ជាមួយនឹងសន្ទុះជើង ទាត់បាល់​ដែលមាន​លក្ខណៈ ដូចជាបណ្ដើរបាល់ទាត់នោះ កីឡាករ រីឈី មីល័រ បានធ្វើឲ្យក្រុមខ្សែការពារ របស់ក្រុម «Wigan Warriors» វង្វេង មិនដឹងថាតើត្រូវដេញតាមចាប់បាល់ ឬចាប់មនុស្ស។

ប៉ុន្តែមិនពិបាកយល់ទេ។ ដោយសារតែមានកីឡាករចំណានៗ ដូចយ៉ាងកីឡាករ រីឈូ មីល័រ នេះហើយ ដែល​ធ្វើឲ្យក្រុម «Warrington Wolves» បានឈ្នះក្នុងពិន្ទុដ៏ខ្លាំងក្លា ១៧ ទល់នឹង ៦៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់