ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

អ្នកទស្សនាមួយចំនួន ដែលឃើញវីដេអូថ្មី របស់ផលិតកម្ម អ៊ិលឌីភិឈើ បានយល់ច្រឡំថា វាជាការពិត ជា​ពិសេស នៅ​ពេល​សារព័ត៌មាន​មួយ​ចំនួន បានសរសេរផ្សាយឡើងថា៖« នាយពែកមី ឆ្អែតចិត្តនឹងនាយក្រាន់ ច្រៀង​ដៀល​ខ្លួន​ចំៗ នៅ​ក្នុង​បទ «ទឹក​ភ្នែក​បងថ្លៃ»។ តែផ្ទុយទៅវិញ លោក ពែកមី បានស្រាយចម្ងល់ទាំងនេះ ជា​មួយ​ទស្សនិកជន​ថា មិន​មែន​ជា​ការ​ពិត​ទេ។

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ផលិតកម្មអ៊ិលឌីភិឈើ បានបង្ហោះវីដេអូថ្មីមួយរបស់ខ្លូន ដោយ​សរសេរ​ឡើងថា «នាយពែកមីឆ្អែតចិត្ត» នៅក្នុងចម្រៀងមួយបទ របស់ប្អូនប្រុសបង្កើត ដែលបានច្រៀងអាណិតបង​ថ្លៃ ដោយសារបងប្រុស ទៅមានស្រីថ្មីភ្លេចគ្រួសារ។ វីដេអូថ្មី ដែលមានអ្នកគាំទ្រច្រើនមួយនេះ ត្រូវបានលោក ចែម ច័ន្ទតារា ហៅនាយ ពែកមី បញ្ជាក់ថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោក ដូចអត្តន័យ ក្នុងបទ​ចម្រៀង​នោះ​ទេ។

ជាតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជារូបនេះ បានប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោកទេ ថ្វីត្បិតតែតួសម្តែង ក្នុងបទនេះមួយចំនួន ជាក្រុមគ្រួសារលោកក៏ដោយ តែវាគ្រាន់​តែ​ជាឈុតឆាកចម្រៀង សម្រាប់ទស្សនិកជនទស្សនាប៉ុណ្ណោះ។ លោកបដិសេធថា៖ «ឈុតនេះ ជាសិល្បៈកំដរ​អារម្មណ៍ទស្សិនិកជនទេ ខ្ញុំក៏សម្តែងដែរជាតួប្តី»។

តារាកប្លែង ដែលមានកូនពីរនាក់ខាងលើ បានបន្ថែមទៀតថា នៅក្នុងបទនេះទាំងមូល លោកជាអ្នក និពន្ធ​ទំនុកច្រៀង និងដឹកនាំថតវីដេអួផ្ទាល់។ ចំណែកឯអ្នកបកស្រាយគឺ នាយក្រាន់ ប្អូនប្រុសរបស់លោកបង្កើត។ នៅក្នុងនោះ មានទាំងនាយគ្រឿន ប្រពន្ធរបស់លោកអ្នកស្រី ជា សុធីម កូនទាំងពីរកូនច្បង ឈ្មោះ រ៉ឹម សុរ៉ាស៊ី អាយុ ៦ឆ្នាំ កូនទីពីរឈ្មោះ រ៉ឹម សុហ៊ាទ្រី អាយុ ៣ឆ្នាំ និងតារាសម្តែងល្បីៗមួយចំនួនទៀត។

នាយ ពែកមី បង្ហាញពីអារម្មណ៍ពិត ឲ្យទស្សនិកជនដឹងថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដោយ​មាន​អ្នកគាំទ្រច្រើន នៅក្នុងវីដេអូដំបូង ដែលលោក និងប្រពន្ធ បានសម្តែងជាមួយគ្នា គឺបទ«ទឹកភ្នែក​បងថ្លៃ»​នេះ។ លោកថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះតាមរយៈវីដេអូនេះ អ្នកគាំទ្រនឹងស្គាល់ប្រពន្ធកូនខ្ញុំ កាន់​តែច្រើន»។ ម្យ៉ាងទៀតអ្នកនិពន្ធខាងលើ បានបញ្ជាក់ថា បទនេះពិតជាមានន័យអប់រំខ្លាំងណាស់ ដល់ជីវិត​ពិត នៅក្នុងគ្រួសារមួយចំនួន។ ជាពិសេស ស្ត្រីដែលបានរៀបការរួច ត្រូវបានស្វាមីទុកចោល រួចខ្លួនទៅ​មាន​ស្រី​ថ្មី ទុកឲ្យភរិយាគេងយំឱបកូន ដូចក្នុងវីដេអូអញ្ចឹង៕

» ចង់ដឹងការសម្តែង របស់នាយពាក់មី ជាមួយប្រពន្ធរបស់លោក មានភាពទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់