មើល​ស្ត្រី​ម្នាក់​នេះ លួច​ទូរទស្សន៍​ពី​ក្នុង​ហាង​របៀប​ម៉េច?

ស្ត្រីម្នាក់ បានចូលទៅក្នុងហាងមួយ នៃរដ្ឋធានី លូសាកា (Lusaka) របស់ប្រទេសហ្សំប៊ី ហើយ​បាន​យក​ទូរទស្សន៍​មួយ​គ្រឿង មក​ដាក់​នៅ​ចន្លោះ​ជើង​របស់​ខ្លួន មុននឹងដើរចេញពីហាង ធ្វើដូចជាមិនដឹងអ្វីសោះ។
វិធីដ៏អស្ចារ្យ របស់ស្ត្រីម្នាក់ ដែលបាន«លួច» យកទូរទស្សន៍ មកដាក់ចន្លោះភ្លៅ បានសម្រេច និងធ្វើដូចជាមិនដឹងអ្វីសោះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: កម្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូនេះ ទើបនឹងយកមកបង្ហោះ កាលពីអាទិត្យមុន តែមានមនុស្សចុចចូលទៅទស្សនា ច្រើនម៉ឺនសែនដង រួច​មកហើយ។ ស្ត្រីម្នាក់ស្លៀកសំពត់រ៉ូបយ៉ាងវែង និងរៀងរលុងៗ បានដើរចូលទៅក្នុងហាង លក់គ្រឿង​អេឡិច​ត្រូនិក​មួយកន្លែង ក្នុងរដ្ឋធានី លូសាកា នៃប្រទេសហ្សំប៊ី (ទ្វីបអាហ្វ្រិកខាងត្បូង)។ ប៉ុន្តែស្ត្រីរូបនេះ មិនមែនចង់​ចូលទៅ​ក្នុងហាងនេះ ដូចអតិថិជនផ្សេងទៀតទេ។

វីដេអូដែលថតដោយ កាម៉េរ៉ាសុវត្ថិភាពនោះ បានបង្ហាញថា ស្ត្រីស្លៀកសំពត់រូប ដែលមានជំនួយពីស្ត្រីម្នាក់​ទៀត បានយកទូរទស្សន៍មួយគ្រឿង មានទំហំធំគួរសម យកមកដាក់កៀប នៅចន្លោះភ្លៅ ហើយ​ដើរចេញ​ពីហាង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។ តែអាចនិយាយថា ជាជំនាញ! ព្រោះគ្មាននរណាម្នាក់ ចាប់​អារម្មណ៍​សូម្បីបន្តិច រហូតលុះត្រាបុគ្គលិកម្នាក់របស់ហាង បានចាប់អារម្មណ៍ នៅពេលក្រោយមក ថា​នៅ​កន្លែង​តាំង​បង្ហាញ​នេះ ដូចជាបាត់របស់អ្វីម្យ៉ាង?

ប៉ុន្តែករណីនេះ មិនមែនជាលើកទីមួយទេ។ នៅមានករណីជាច្រើនទៀត ដែលបង្ហាញប្រហាក់ប្រហែលគ្នា ទាក់​ទងនឹងការយកទូរទស្សន៍ទាំងប្រអប់ មកដាក់ចន្លោះភ្លៅ មុននឹងយកចេញទៅ ធ្វើដូចជាមិនដឹងអ្វីសោះ។ សូមទស្សនាវីដេអូដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...