កំពូល​អ្នក​វាយ​តឺនីស​ពិភពលោក ថត​ស្រាត​ឲ្យ​ទស្សនាវដ្ដី​អាមេរិក

ស្ទេន វាវរីនកា (Stan Wawrinka) អ្នកវាយតឺនីសអាជីព ជាតិស្វីស ដែលទើបនឹងប្រកួតយកជ័យជំនះ លើ​អ្នក​វាយ​តឺនីស​ចំណាត់​ថ្នាក់ទី១ ពិភពលោក នៅក្នុងការប្រកួតដ៏ធំមួយ នៅក្នុងប្រទេសបារាំងនោះ បាន​យល់​ព្រម​ថត​រូប​ស្រាត ឲ្យ​ទស្សនាវដ្ដី​អាមេរិក​មួយ ឈ្មោះ«» ដែលនឹងចេញផ្សាយ នៅថ្ងៃ១០ ខែកក្កដាខាងមុខ។

បន្ទាប់ពីបានយកជ័យជំនះ លើគូរប្រកួត ដែលមានចំណាត់ថ្នាក់ លេខមួយពិភពលោក ខាងកីឡាតឺនីស នៅ​ប្រទេស​បារាំង (Roland-Garros) រួច កីឡាការវ័យក្មេង បានត្រឡប់មកឲ្យគេនិយាយ ពីខ្លួនជាថ្មីទៀត។ កីឡាករ ស្ទេន វាវរីនកា បានយល់ព្រមថតស្រាតទាំងស្រុងមួយ ឲ្យទៅទស្សនាវដ្ដីអាមេរិក «The Body Issue» ដ៏ល្បីឈ្មោះ ដែលនឹងចេញផ្សាយ នៅតាមបញ្ជរលក់ការសែត-ទស្សនាវដ្ដី នៅថ្ងៃទី១០ ខែ​កក្កដា​ខាង​មុខ (ផ្សាយ​នៅលើគេហទំព័រ៤ថ្ងៃមុន)។ ប៉ុន្តែមានរូបថតមួយចំនួន ត្រូវបានបណ្ដាញទូរទស្សន៍ «ESPN»(*) យក​មក​ផ្សាយ​មុន ដើម្បីបង្កឲ្យ​មានការចាប់អារម្មណ៍​ខ្លាំង​ឡើង។

រូបថតនោះ បានបង្ហាញពីកាយវិការរបស់កីឡាករជាតិស្វីស ដែលលោតវាយតឺនីស មានរ៉ាកែតមួយ នៅ​នឹង​ដៃ។ នៅក្នុងវីដេអូមួយ របស់ស្ថានីយទូរទស្សន៍ ដែលថតពីខាងក្រោយឆាក នៃការថតស្រាតនោះ កីឡាករ​បាន​ថ្លែង​ឡើង​ថា៖ «ខ្លួនប្រាណរបស់ខ្ញុំ ធ្វើសម្រាប់កីឡាតឺនីស សម្រាប់កីឡារបស់ខ្ញុំ។ ខ្ញុំមិនមែនជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​ទេ។ ខ្ញុំ​មិនបានហ្វឹកហាត់ ដើម្បីសម្រាប់ទៅបង្ហាញបង្អួតកាយ នៅលើឆ្នេរខ្សាច់នោះទេ។ ខ្ញុំ​ហ្វឹកហាត់ ដើម្បី​លេង​ឲ្យ​បាន​ល្អ និងបង្កើតប្រសិទ្ធភាព នៅក្នុងការប្រកួត។»។

» រូបថតមួយទៀត និងវីដេអូសម្ភាស របស់កីឡាករ៖


(*) តាមពិតទៅ ទស្សនាវដ្ដី«The Body Issue» ជាផ្នែកមួយរបស់បណ្ដាញទូរទស្សន៍ «ESPN» របស់អាមេរិក។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់