ចាប់​បាន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ០៦នាក់​នៅ​កំបូល

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនូន០៦នាក់ នៅកំបួល ត្រូវបានមន្ត្រីនគរបាលឃាត់ខ្លួន។ នគរបាល​មិន​ត្រឹម​តែ បានរកឃើញថ្នាំញៀនមួយចំនួន ពីក្នុងបន្ទប់ របស់អ្នកទាំងប្រាំមួយនោះទេ តែនៅរកឃើញឧបករណ៍ សម្រាប់​កែ​ឆ្នៃ​ស្លាក​លេខ​ម៉ូតូ​ទៀត​ផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យទាំង០៦រូបនោះ សុទ្ធតែជាមនុស្សប្រុសទាំងអស់ ដែលមានឈ្មោះ (ទី១) យិន ចន្ធី អាយុ១៨ឆ្នាំ (ទី២) អេង ភារុណ អាយុ១៥ឆ្នាំ (ទី៣) ម៊ុយ ឌី អាយុ១៥ឆ្នាំ (ទី៤) ឈ្មោះ អេង មករា (ទី៥) ភីសុខ និត អ្នកទាំង​ពីរអាយុ១៨ឆ្នាំ និង(ទី៦)  ម៉េង សុខហៀង អាយុ២២ឆ្នាំ។ ក្រុមអ្នកទាំងប្រាំមួយរូប ត្រូវបានកងរាជអាវុធហត្ថ ពោធ៌សែនជ័យ ឃាត់ខ្លូន នៅវេលាម៉ោង ០៥ល្ងាចថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ ២០១៥ នៅចំណុចផ្ទះជួលលេខ ៤៥ ភូមិ​តាសេក សង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាធានីភ្នំពេញ។

នគរបាលកងរាជអាវុធហត្ថ ពោធ៌សែនជ័យ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោកបានដក​ហូត ថ្នាំញៀនចំនួន ១៣ កញ្ចប់ និងម៉ូតូឌ្រីមសេ១២៥ មួយគ្រឿងពណ៍ខ្មៅ មួយគ្រឿង និងសម្ភារៈ​ច្នៃស្លាក​លេខម៉ូតូ មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនទាំងប្រាំមួយរូប កំពុងឃុំខ្លូន​បណ្តោះ​អាសន្ន នៅ​ក្នុងប៉ុស្តិ៍កំបូល នឹងកំពុងរៀបចំសំនុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះ​ស្រាយ​ទៅតាមនិតិវិធីច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...