ស្រវឹង​​ស្រា បើក​បុក​បង្កាន់​ដៃ​គល់​ស្ពាន ខ្ទេច​ឡាន​ទាំង​យប់

បុរសម្នាក់ បានបើកបរ ទាំងអាការៈស្រវឹងស្រា រេចង្កូតទៅបុកជញ្ជាំងផ្លូវ នៅគល់ស្ពានស្ទឹងមានជ័យ បណ្តាល​ឲ្យ​រថយន្ត​កាម៉ារី​គូទ​ស្វិត របស់ខ្លូន ខ្ទេចស្ទើរទាំងស្រុង ទាំងកណ្តាលយប់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ចេរាចរណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសទេ ដោយសាររថយន្តខាងលើ បានបង្ក​គ្រោះថ្នាក់​តែម្នាក់ឯង ហើយក៏រងការខូចខាត តែម្នាក់ឯងដែរ។ បុរសម្ចាស់រថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ នៅ​ពេលកើតហេតុ ហើយអ្នកបើកបររូបនោះ ថែមទាំងមិនចង់ឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានទៀត។

ដោយឡែក សាក្សីនៅនឹងកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា រថយន្តដែលរងការខូចខាត ស្ទើរទាំងស្រុងនោះ ម៉ាកកាម៉ារីកូទ សេរី២០១១ ពណ៍ ស ស្លាកលេខ ភព២-ឆ២១២២។ សាកក្សីបានបញ្ជាក់បន្ថែមថា រថយន្ត​ខាង​លើ បើកបរលឿនដូចហោះ តាមបណ្តោយផ្លូវ ២៧១ លុះមកដល់កន្លែងកើតហេតុ ជិតគល់ស្ពានស្ទឹងមានជ័យ បានរេចង្កួត ទៅបុកជាមួយបង្កាន់ដៃ ស្ពានពេញទំហឹង ដូចយកមុខរថយន្ដ ទៅជល់ជាមួយនឹងជញ្ជាំងភ្នំដូច្នេះ។

ករណីបង្កឡើង ដោយម្ចាស់យានយន្ដខ្លូនឯងនេះ ត្រូវបាននគរបាលចរចរាចរណ៍ ដែលចុះអន្តរាគមន៍នៅ​ទី​នោះ ប្រាប់ឲ្យដឹងថា បានកើតឡើង កាលពីវេលា ម៉ោង១២ និង ៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៥នេះ។ កម្លាំង​នគរបាលម្នាក់ បានថ្លែងឲ្យដឹងថា តាមការត្រួតពិនិត្យជាតិអាល់កុល នៅក្នុងខ្លួនអ្នកបើកបរ បានឲ្យ​ដឹង​ថា បុរសម្ចាស់រថយន្ដខាងលើ មានជាតិស្រវឹងលើសកម្រិត ពីច្បាប់បានកំណត់ ធ្វើឲ្យស្រវាំងភ្នែក បើកឡានរេ​ចង្គូត ទៅបុកបង្កាន់ដៃស្ពានបែបនេះ។

បច្ចុប្បន្នរថយន្ដ ដែលរងការខូចខាត ត្រូវបាននគរបាល សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ សហការ​ជាមួយនគរបាលខណ្ឌ ធ្វើការស្ទួចទៅរក្សាទុក នៅចររាចរណ៍ក្រុង ដើម្បីរងចាំម្ចាស់ទៅ​ដោះ​ស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...