បាញ់​ស្លាប់​កណ្ដាល​រាជធានី៖ ជំពាក់​ប្រាក់ សង​ជីវិត? (vdo)

ក្រោយពីឮពាក្យស្រែកថា «ចាំអញសងលុយៗៗ» ស្រាប់តែពេលនោះ ជនខ្មាន់កាំភ្លើង បានដកអាវុធចេញមក រួច​បាញ់​ ៣-៤គ្រាប់តែម្តង ទៅលើជនរងគ្រោះ មុននឹងជិះគេចខ្លួនបាត់ស្រមោល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 16, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់ស្ត្រីជាភរិយា របស់ជនរងគ្រោះវិញ អ្នកស្រី ឃ្លាំង ស្រីមុំ ដែលធ្វើដំណើរ មកដល់ទីកើតហេតុ ហើយ​ឃើញ​ស្វាមីដេកស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័មនោះ បានបដិសេធថា ប្ដីអ្នកស្រីគ្មានរឿង ជាមួយ​អ្នកណាទេ ហើយអ្នកស្រីក៏ទើបនិយាយ តាមទូរស័ព្ទជាមួយប្តីមុននេះដែរ។

ករណីបាញ់សម្លាប់ដ៍សាហាវ ទៅលើបុរស់ម្នាក់ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៧ និង៤៥នាទី យប់​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យបុរសរូបនេះ ស្លាប់ភ្លាមៗក្នុងហាងមួយ ឈ្មោះ«គុយទាវឆ្នាំងភ្លើង សឹងហ៊ី​ភ្នំពេញ» ដែលស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រងចំណុចក្បែរ​វិទ្យាល័យ បឹងកេងកង។ ជនរងគ្រោះ ដែលមានឈ្មោះ ឡោ សុភាព អាយុ៣២ ឆ្នាំ ត្រូវបានភរិយាបញ្ជាក់ថា ជា​ប្រធានរដ្ឋបាល នៅរោងចក្រសីនម៉ា ស្ថិតក្នុងម្តុំផ្លូវវេងស្រេង និងជាពលរដ្ឋរស់នៅ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានបង្កភាពភ្ញាក់ផ្អើល ស្ទើរពេញទីក្រុងភ្នំពេញ ភ្លាមៗនៅបន្ទាប់ ពីកើតហេតុ។ តាមការ​ពិនិត្យ​ជាក់ស្តែង ឃើញមានសំបកគ្រាប់ កាំភ្លើង K59 ចំនួន ៤គ្រាប់ នៅនឹងកន្លែងកើតហេតុ។

មន្រ្តីនគរបាលខណ្ឌចំការមន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីបាញ់ប្រហារសម្លាប់បុរសម្នាក់នេះ សង្ស័យ​​ជារឿងគំនុំ។ ដោយអ្នកប្រព្រឹត្ត មានគ្នា២នាក់ជិះម៉ូតូ មកនិយាយគ្នា ជាមួយជនរងគ្រោះ ដោយ​ប្រតាយ​ប្រតប់​គ្នា ហើយជនរងគ្រោះ បានរត់ចូលទៅហាង នៅក្បែរនោះ។ តែខ្មាន់កាំភ្លើង នៅតែបន្តរត់ ទៅតាមបាញ់​សម្លាប់ ៣-៤គ្រាប់ចំក្បាល និងក្បាលពោះជនរងគ្រោះ មុននឹងជិះម៉ូតូ គេចខ្លួនបាត់ស្រមោល៕

» វីដេអូដែលថត នៅក្រោយការកើតហេតុ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...