ក្រុម​ប្រឹក្សា​សន្តិសុខ នៃអ.ស.ប. ថ្កោល​ទោស​កូរ៉េ​ខាង​ជើង ក្នុង​ការ​បង្ហោះ​កាំជ្រួច

តាមអ្នកតំណាងការទូត មានវត្តមានក្នុងក្រុមប្រឹក្សាសន្តិសុខ បានអោយដឹងថា ការជជែកពិភាក្សាថ្មីៗទៀត នឹងអាចអោយគេរក​ឃើញ ពីការបន្ថែមថ្មីៗទៀត នូវទណ្ឌកម្មដែល កំពុងតែមានស្រាប់រួចមកហើយ ទៅលើទីក្រុងព្យុងយ៉ាង។ អ្នកការទូតរបស់បស្ចឹម​លោកម្នាក់ បង្ហើបថា «ជាការស្ដីបន្ទោស ធ្វើពីរដង។ ការថ្កោលទោសនៅថ្ងៃនេះ ជាចម្លើយភ្លាមៗ និងជាដំណាក់កាលទីមួយ។»

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំជាបន្ទាន់ និងបិតទ្វាជិត នៅម៉ោង១១ ម៉ោងនៅទីក្រុងញ៉ូយក ថ្ងៃ​ពុធទី១២ធ្នូនេះ បានសម្រេចថ្កោលទោស នូវការបាញ់បង្ហោះ កាំជ្រួចដោយប្រទេសកូរ៉េខាងជើង និងបន្តជជែកពិភាក្សាគ្នា ដើម្បីរក ចម្លើយឆ្លើយតបសមស្របមួយ។


មជ្ឈមណ្ឌលអវកាស សូហាវ (Sohae) ដែលកូរ៉េខាងជើង ត្រៀមបាញ់បង្ហោះកាំជ្រួច។​ រូបថត DigitalGlobe, Inc.។

សូមអានអត្ថបទមុនៗ របស់មនោរម្យព័ងអាំងហ្វូ ដើម្បីជ្រាបបន្ថែមពីពត៌មានទាំងនេះ។

តាមអ្នកតំណាងការទូត មានវត្តមានក្នុងក្រុមប្រឹក្សាសន្តិសុខ បានអោយដឹងថា ការជជែកពិភាក្សាថ្មីៗទៀត នឹងអាចអោយគេរក​ឃើញ ពីការបន្ថែមថ្មីៗទៀត នូវទណ្ឌកម្មដែល កំពុងតែមានស្រាប់រួចមកហើយ ទៅលើទីក្រុងព្យុងយ៉ាង។ អ្នកការទូតរបស់បស្ចឹម​លោកម្នាក់ បង្ហើបថា «ជាការស្ដីបន្ទោស ធ្វើពីរលើក។ ការថ្កោលទោសនៅថ្ងៃនេះ ជាចម្លើយភ្លាមៗ និងជាដំណាក់កាលទីមួយ។»

អ្នកការទូតដដែលនោះ ក៏បាននិយាយដែរថា​ ប្រសិនបើប្រទេសលោកខាងលិច ព្រមទាំងទីក្រុងតូក្យូ និងសេអ៊ូល ជម្រុញអោយ​មានវិធានការក្ដៅមួយនោះ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ពិបាកនិងពន្យល់ពីមូលហេតុផ្សេងណាស់។ ទីក្រុង​ប៉េកាំងបានភ្ជាប់ខ្លួន ក្នុងការថ្កោលទោសធ្វើក្នុងថ្ងៃពុធនេះ តែទំនងជាអាចប្រើប្រាស់សិទ្ធិជំទាស់ វេតូ របស់ខ្លួន ប្រឆាំងនឹងអត្ថបទ​ទណ្ឌកម្មខ្លាំងណាមួយ ដាក់ទៅលើទីក្រុងព្យុងយ៉ាង។

អគ្គរដ្ឋទូតចិន លោក លី បាវដុង (Li Baodong) មិនបាននិយាយទៅកាន់អ្នកសារពត៌មានទេ នៅក្រោយពីកិច្ចប្រជុំបញ្ចប់ទៅនោះ។ ប៉ុន្តែប្រទេសចិន នៅក្នុងប្រតិកម្មដំបូងរបស់ខ្លួន បានថ្លែងមិនត្រជាក់មិនក្ដៅ ដោយគ្រាន់តែរំលឹកទីក្រុងព្យុងយ៉ាង អោយគោរព​ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ និងបានការពារសិទ្ធិរបស់ប្រទេសកូរ៉េខាងជើង ក្នុងការស្រាវជ្រាវដែនអវកាស។

ចំណែកលោកស្រី ស៊ូសាន រ៉ៃ (Susan Rice) អគ្គរដ្ឋទូតអាមេរិកវិញ បានទទូចអោយមាន ពាក្យសម្ដីគ្រប់ដណ្ដប់ដោយ ការពង្រឹង​ទណ្ឌកម្ម។ លោកស្រីបញ្ជាក់ថា «ត្រូវផ្ញើរសារច្បាស់មួយ ទៅប្រទេសកូរ៉េខាងជើង  ពីអ្វីដែលខ្លួនបានរំលោភលើ ដំណោះស្រាយ​របស់ក្រុមប្រឹក្សាសន្តិសុខ នឹងមានផលវិបាកត្រឡប់មកវិញ។»

ដំណាក់កាលទីមួយ

លោកស្រី រ៉ៃបានបន្ថែមថា «ការបាញ់បង្ហោះរបស់កូរ៉េខាងជើង បង្ហាញថា ទន្ទឹមនឹងការចង់បានរបស់ក្រុមប្រឹក្សាសន្តិសុខ ប្រទេស​នេះបានកំណត់រួចជាស្រេច ពីដំណើរការរបស់ខ្លួន ក្នុងគម្រោងអភិវឌ្ឍន៍កាំជ្រួចបាលីស្ទីក ដោយមិនបានអើពើ ពីកាតព្វកិច្ច​អន្តរជាតិសោះឡើយ។»

រីឯលោក គីម ស៊ុក (Kim Sook) អគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ ត្រូវបានគេអនុញ្ញាតិអោយចូលរួម ក្នុងកិច្ចប្រជុំនោះ បាននិយាយ​នៅមុខ​អ្នកកាសែតដែរថា «ក្រុមប្រឹក្សាបានប្រតិកម្មរហ័ស និងខ្លាំង។ សេចក្ដីប្រកាសនេះ ជាជំហានបថម។»

បណ្ដាបញ្ចឹមប្រទេស និងសម្ព័ន្ធមិត្តនៅទ្វីបអាស៊ី បានចោទប្រកាន់របបក្រុងព្យុងយ៉ាង ថាបានផ្ទុកទុកនូវគ្រាប់បែបនុយក្លេអ៊ែរ និង​ប្រតិបត្តិនូវការសាកល្បងជារឿយៗ ដើម្បីតម្លើងសមត្ថភាពការបាញ់កាំជ្រួចរបស់ខ្លួន។ អ្នកជំនាញបានអោយដឹងថា ប្រទេស​កុម្មុយនីសមួយនេះ នៅមិនទាន់មានកាំជ្រួចបាលីស្ទីក ខ្លាំង និងមានប្រសិទ្ធិភាពពិតប្រាកដនោះនៅឡើយ ហើយថាកំរិតនៃ​សមត្ថភាពនុយក្លេអ៊ែរ ដាក់ភ្ជាប់ទៅនឹងក្បាលកាំជ្រួចរំលងទ្វីប នៅត្រូវការប្រើពេលវេលាយូរតទៅទៀត៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments