ឃាត់​ខ្លួន​អ្នក​ជួញ​គ្រឿង​ញៀន​លាក់​មុខ​ម្នាក់ នៅ​ក្នុង​សណ្ឋាគារ

បុរសម្នាក់ ត្រូវបានចាប់ខ្លួន យ៉ាងភ្ញាក់ផ្អើល ដោយអំណាចដីការមួយ ចេញពីសាលាដំបូង រាជធានីភ្នំពេញ នៅក្នុងបន្ទប់សណ្ឋាគា ដែលខ្លូនបានជួល។ បុរសនោះ ត្រូវបានគេស្គាល់ថា ជាបុគ្គលិកកាស៊ីណូ ហ្គោលដិន (Golden) នៅឯក្រុងព្រះសីហនុ ខេត្តកំពង់សោម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 13, 2015
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យ ដែលត្រូវបាន ព្រះរាជអាជ្ញារងសាលាដំបូង លោក សៀង សុខ សហការជាមួយ នាយការិយាល័យ ក៩ នៃ​នាយកដ្ឋាន​ប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ លោក យិន បញ្ញារិទ្ធ ចុះដឹកនាំ ធ្វើការឃាត់ខ្លូន នៅ​ក្នុងបន្ទប់សណ្ឋាគារ ឡាក់គីស្តា២នោះ ឈ្មោះ គួច ប៉ោឃាង អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិ​កោងកាង ឃុំស្ទឹង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ក្នុងពេលឃាត់ខ្លួននោះ ជនសង្ស័យ ប៉ោឃាង បានស្នាក់​នៅ​បន្ទប់​លេខ៦១២ នៃសណ្ឋាគាខាងលើ។

ហេតុការណ៍ ដែលឈានទៅដល់ ការឃាត់ខ្លូនជនសង្ស័យ និងប្រមូលបានវត្ថុតាង មួយចំនួននេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណជា ០៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគាឡាក់គីស្តា២ ក្នុងសង្កាត់​ផ្សារ​ដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាង ដែលក្រុមសមត្ថកិច្ច រឹបអូសបាននោះ មានថ្នាំញៀន ៤កញ្ចប់ និងលុយមួយចំនួនទៀត។

ព្រះរាជអាជ្ញារង លោក សៀង សុខ បានបញ្ជាក់ថា នៅពេលដែលចាប់បានបុគ្គលិក កាស៊ីណូម្នាក់នេះ ហាក់​ចាប់​បាន បណ្ដាញជូញដូរថ្នាំញៀនមួយ ដ៏ធំអញ្ចឹង ព្រោះអ្នកទាំងនោះ មានទំនាក់ទំនងចែកចាយថ្នាំញៀន ពី​តាម​ខេត្ត ចូលក្នុងទីក្រុងភ្នំពេញ។ ក្តីបារម្ភរបស់អ្នកចុះចាប់ ចំពោះជនសង្ស័យ គឺមិនចង់ឲ្យមានការលក់ដូរ ថ្នាំទាំង​នេះ​ចេញទេ ដើម្បីបង្កា កុំឲ្យអ្នកប្រើប្រាស់ជាច្រើនទៀត អាចរងគ្រោះ។

សុំនុំរឿងជនសង្ស័យខាងលើ នឹងជនសង្ស័យ កំពុងត្រូវបានរៀបចំបញ្ជូន ទៅតុលាកា ដោយស្នងការដ្ឋាន​ខណ្​ឌទួលគោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...