ណូវ៉ាក ដ្យូកូវិច ស្លៀក​ពាក់​ក្នុង​សម័យ​កាល​«ស្ដេច» ដើម្បី​ប្រកួត

តាំងពីដើមដំបូង នៃអាជីពរបស់ខ្លួននោះមក កីឡាករវាយតឺនីស ណូវ៉ាក់ ដ្យូកូវិច (Novak Djokovic) ដែលមានចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក មិនសូវជាធ្វើឲ្យខុសបំណងប៉ុន្មានឡើយ ក្នុងការដើរតួច ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ដូចជានៅក្នុង វីដេអូផ្សព្វផ្សាយ ឲ្យក្រុមហ៊ុនផលិតរថយន្ដ របស់បារាំងនេះជាដើម។
កីឡាករវាយតឺនីស ចំណាត់ថ្នាក់លេខ១ពិភពលោក ស្លៀកពាក់សម័យកាលស្ដេច ដើម្បីប្រកួត និងថតដាក់ផ្សាយ។

នៅក្នុងឈុតឆាកនេះ ដ្យូកូវិច បានដើរតួជាអ្នកប្រយុទ្ធ ពាក់កណ្ដាលអ្នកវាយតឺនីស និងពាក់កណ្ដាល ជាអ្នក​វាយ​បាល់បូរាណ មួយប្រភេទ។ ហើយដើម្បីធ្វើឈុតឆាកនេះ អ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្ម បានតម្រូវឲ្យ​កីឡាករ​យើង ពាក់សម្លៀកបំពាក់តាំងពីសម័យកាល នៃរាជានិយមរបស់បារាំង។ ប៉ុន្តែសម្លៀកបំពាក់នេះ មិនបាន​ធ្វើ​ឲ្យ​កីឡាករសប្បាយចិត្ត ក្នុងការប្រើប្រាស់ក្ដាវាយរបស់ខ្លួន បានដោយស្រួលទេ។

» សូមទស្សនវីដេអូខាងលើនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់។

បើសិនជានៅឆ្នាំក្រោយ អ្នកឧបត្ថម្ភកីឡាករ បានជ្រើសរើសឆ្នៃម៉ូត ដោយដកស្រង់ តាមសម្លៀកបំពាក់​បូរាណ​ខាង​លើ ដើម្បីឲ្យកីឡាករ ចេញមកប្រកួតនោះ មិនដឹងជាអស្ចារ្យប៉ុណ្ណាទេ។ តែគួរឲ្យស្ដាយ ដែលនៅក្នុងឆ្នាំនេះ បុរស​កំពូលថ្វីដៃ ជាប់ចំណាត់ថ្នាក់ទី១ ពិភពលោករូបនេះ បានប្រកួតចាញ់កីឡាករមកពីប្រទេសស្វីស ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ នៃការប្រកួត «France Open» ក្នុងរដ្ឋធានីប៉ារីស កាលពីពេលថ្មីៗនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់