Britain's Got Talent៖ មើល​ចាស់ៗ​រាំ Hip Hop

តើនរណាខ្លះ បានគិតថា បុរសចំណាស់ៗទាំងនេះ អាចនឹងបញ្ចេញស្នាដៃ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងកម្មវិធី Britain's Got Talent (កម្មវិធីដូចទៅនឹង «កម្ពុជារកបាន អ្នកមានទេពកោសល្យ = Cambodia's Got Talent) នេះ? មិនសូវមាន អ្នកគិតអញ្ចឹងទេ!
ចង្វាក់រាំពិសេស របស់បុរសវ័យចំណាស់ «Groovin' Old Men» បានបង្កការភ្ញាក់ផ្អើល ក្នុងកម្មវិធី Britain's Got Talent។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 06, 2015
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលបុរសចំណាស់ ដែលមានវ័យមិនតិចជាង៤០ឆ្នាំ (ចាស់ជាងគេ មានអាយុ៦០ឆ្នាំ) ទាំងប្រាំរូប បាន​ចូលមកដល់ក្នុងឆាក នៃកម្មវិធី Britain's Got Talent ដំបូង ពួកគេមិនបានធ្វើឲ្យមេប្រយោគ ទាំងបួននាក់ ចាប់​អារម្មណ៍ប៉ុន្មាននោះទេ ជាពិសេសលោក ស៊ីមុន ខូវែល (Simon Cowell) តែម្ដង។ ក្រសែរភ្នែក របស់លោក ក៏​ដូច​ជារបស់ទស្សនិកជនភាគច្រើន​ បានសម្ដែងចេញមក ដោយមិនបានគិតថា បុរសទាំងប្រាំ អាចមាន​ទេព​កោសល្យ​អ្វី មកពញ៉ាក់អារម្មណ៍ខ្លួនឡើយ។

ប៉ុន្តែ បរិយាកាសនៅក្នុងសាលទាំងមូល បានផ្លាស់ប្ដូរភ្លាមៗ បន្ទាប់ពីបុរសម្នាក់ បាននិយាយបង្ហាញខ្លួនថា ពួក​គេទាំងប្រាំនាក់ មានឈ្មោះ «Groovin' Old Men» និងថ្លែងម្នាក់ម្ដងថា ពួកគេមានជំនាញ ជាអាជីព​ខុសៗ​គ្នា។ បន្ទាប់មក ចូលដល់ឈុតឆាក សម្ដែងទេពកោសល្យ... ទាំងមេប្រយោគបួនរូប រួមនឹងទស្សនិកជន​ទាំងអស់ បាន​បើកមាត់ស្ងើច មិននឹកស្មាននឹងការធ្វើឲ្យភ្ញាក់ផ្អើល របស់បុរសវ័យចំណាស់ទាំងប្រាំ ដែល​កំពុង​កាច់ក្បាច់ Hip Hop នៅលើឆាក។

មិនមែនត្រឹមតែ Hip Hop ទេ តែពួកគាត់យកមកចង្វាក់រាំ break-dancing និង hip-gyrating មកដាក់​​លាយ​បញ្ចូល​គ្នា ជាមួយនឹងការចម្រៀងល្បីៗ ជាច្រើនបទ ដូចជា Sex Machine និង Jump On It បង្ក​ជា​ចង្វាក់ កន្ត្រាក់​ទាំង​អារម្មណ៍ អស់ទាំងមនុស្សនៅជុំវិញ។

ការសម្ដែងបានបញ្ចប់ទៅ បង្កភាពសោកស្ដាយ ដល់ទស្សនិកជនមួយចំនួន ដែលគិតថា «ដូចជាខ្លីពេក» តែ​បាន​ជំរុញមេប្រយោគ ស៊ីមុន ខូវែល ឲ្យអត់ទ្រាំមិនងើបឈរ ទះដៃអបអរបុរសទាំងប្រាំនាក់នេះ មិនបាន។ «អស្ចារ្យៗ! ក្រុមលោក ពិតជាអស្ចារ្យ!» នេះជាការឧទ្ទានឡើង នៅក្នុងកម្មវិធី របស់លោក ខូវែល ទៅកាន់​អ្នករាំ​វ័យចំណាស់​ទាំងប្រាំរូប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...