ឃាត់​ខ្លួន​ចោរ​ស្រី​ម្នាក់​ក្នុង​សណ្ឋាគារ ព្រោះ​លួច​លុយ​ភ្ញៀវ​ជាង​១០០០​ដុល្លា

ស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីផ្លូវភេទ បានលួចលុយដៃគូរបស់នាង អស់ជាង១០០០ដុល្លា ខណៈដែលបុរសនោះ បានទូរស័ព្ទហៅនាង ទៅគេងជាមួយ នៅក្នងសណ្ឋាគាមួយ។ បន្ទាប់ពីការឃាត់ខ្លូន ដោយបុគ្គលិកសណ្ឋាគារ នាងបានសារភាពថា ខ្លួនពិតជាបានលួចលុយ ដៃគូដែលជាជនបរទេសមែន ទាំងមិនទាន់បានគេងជាមួយគ្នា។

នាំនាងទៅដេកជាមួយ នៅក្នុងសណ្ឋាគារ... តែមិនទាន់បានដេកផង ក៏ស្រាប់តែត្រូវនាងលួចលុយ រត់ចេញទៅបាត់!

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទី យប់ថ្ងៃទី៣១ ខែឧសភា ឈានចូលថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគា ហ្វាងជិនី លិវវីងហូថែល ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ជនរងគ្រោះ ជាជនជាតិបរទេស ត្រូវបានស្រីដៃឆើត ដែលជាដៃគូរបស់ខ្លូន លួចលុយ​អស់ជាង​១០០០​ដុល្លា ហើយ​ចាក​ចេញ​ពីបន្ទប់ តាំងពីម៉ោង៤ទៀបភ្លឺ។

ការចាកចេញ ពីបន្ទប់តែម្នាក់ឯង ហើយមានលក្ខណៈប្រញាប់ប្រញាល់ និងចេញមុនម៉ោង បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការសង្ស័យ ដល់បុគ្គលិកប្រចាំការ នៅសណ្ឋាគា។ ភ្លាមៗនោះ ក្រុមបុគ្គលិកផ្នែកទទួលភ្ញៀវ បានធ្វើការឃាត់​ខ្លូន ស្រ្តីខាងលើទុក ដើម្បីសួរនាំ ព្រោះមានការសង្ស័យ។

ស្រ្តីខាងលើឈ្មោះ សែន ចិន្តា អាយុ២៦ឆ្នាំ បច្ចុប្បន្នជាអ្នករត់តុ នៅ​សុរិយា បានសារភាពថា ខ្លូនពិតជាបានលួចលុយ ជន​បរទេសនោះមែន ក្នុងនោះមានទាំងលុយដុល្លា លុយថៃ និងលុយ​យ៉េន សរុបជាង១០០០ដុល្លា។ ជនជាប់ចោទបានបន្តថា នៅយប់កើតហេតុ ជនរងគ្រោះ បានទូរស័ព្ទទៅនាង ឲ្យមក​គេង​ជា​មួយ នៅសណ្ឋាគាខាងលើ។ តែពេលមកដល់ គាត់​ប្រាប់​ថា ត្រឡប់ទៅវិញចុះ ចាំយប់ស្អែក។ ពេលនោះ នាងមិនបានត្រឡប់ភ្លាមៗទេ។

បន្ទាប់ពីការឆ្លើយសារភាព របស់ជនជាប់ចោទ នាងត្រូវបានឃាត់ខ្លូន និងប្រគល់ខ្លូន ឲ្យមន្រ្តីនគរបាលជំនាញ យកទៅ​កាន់ប៉ុស្តិ៍ទួលទំពូងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ តាមការបំភ្លឺបន្ថែម ពីបុគ្គលិក​សណ្ឋាគា ឲ្យដឹងថា ភ្ញៀវខាងលើ ពិតជាបានបាត់លុយរបស់ខ្លូនមែន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់