ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ការ​​ផ្លាស់ប្តូរ?

តាមការសង្កេត ស្ថានភាពសិទ្ធិមនុស្ស មានការប្រែប្រួល ពីការកាប់សម្លាប់ ការដុតបំផ្លាញ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ មកជាការយកប្រព័ន្ធតុលាការ ចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ដាក់ពន្ធនាគារ ជាការគំរាមវិញ។ អ្នកការពារសិទ្ធិមនុស្ស ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយមន្ត្រីជាន់ខ្ពស់ មួយចំនួនក្នុងជួររដ្ឋាភិបាល ។ ទាហាន និងប៉ូលិសត្រូវបាន ប្រើប្រាស់ជាកំលាំង ដើម្បីបង្កអំពើហិង្សា ឬក៏ការគំរាមកំហែង ដោយផ្ទាល់លើ អ្នកការពារសិទ្ធិមនុស្ស ដើម្បីបម្រើឲ្យ ផលប្រយោជន៍ ក្រុមហ៊ុនឯកជន អ្នកទាំងនោះមិនទាន់ត្រូវបាន គេផ្តន្ទាទោសឲ្យមាន ប្រសិទ្ធិភាពឡើយ។

ការរំលោភដីធ្លី ការរំលោភលំនៅដ្ឋាន ការបំផ្លាញធនធានធម្មជាតិ ពីសំណាក់អ្នកមានធនធាន និងអ្នកមានអំណាច នៅតែ​កើតមានឡើងមិនឈប់ឈរ និងការចាប់ចង ចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ដែលគ្រាន់តែបញ្ចេញមតិ ។ ទាំងនេះ គឺការ​ជាការរំលោភសិទ្ធិមនុស្ស ។


សកម្មជនតវ៉ាដីធ្លី ត្រូវអាជ្ញាធរចាប់ខ្លួន នៅក្នុងរថយន្ដទ្រុងមួយ យកទៅឃុំ កាលពីខែឧសភាកន្លងទៅ។

តាមការសង្កេត ស្ថានភាពសិទ្ធិមនុស្ស មានការប្រែប្រួល ពីការកាប់សម្លាប់ ការដុតបំផ្លាញ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ មកជាការយក​ប្រព័ន្ធតុលាការ ចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ដាក់ពន្ធនាគារ ជាការគំរាមវិញ។ អ្នកការពារសិទ្ធិមនុស្ស ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយមន្ត្រីជាន់ខ្ពស់ មួយចំនួនក្នុងជួររដ្ឋាភិបាល ។ ទាហាន និងប៉ូលិសត្រូវបាន ប្រើប្រាស់ជាកំលាំង ដើម្បីបង្កអំពើហិង្សា ឬក៏ការ​គំរាមកំហែង ដោយផ្ទាល់លើ អ្នកការពារសិទ្ធិមនុស្ស ដើម្បីបម្រើឲ្យ ផលប្រយោជន៍ ក្រុមហ៊ុនឯកជន អ្នកទាំងនោះមិនទាន់ត្រូវបាន គេផ្តន្ទាទោសឲ្យមាន ប្រសិទ្ធិភាពឡើយ។

នៅថ្ងៃច័ន្ទ ទី១០ ខែធ្នូ នេះមានអង្គការ សមាគមចំនួន២២ រៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៤ ដោយគ្រោងមានមនុស្ស​ប្រមាណជា ៥០០០នាក់ និងអនុញ្ញាតឲ្យមាន ការដើរហែក្បួន ពីមុខពហុកីឡាដ្ឋានជាតិ ទៅកាន់ ទីលានប្រជាធិបតេយ្យ។

គេសង្កេតឃើញថា ការគំរាមកំហែង និងបណ្តឹងប្រឆាំង អ្នកការពារសិទ្ធិមនុស្ស មានបួនសណ្ឋាន ៖ ទីមួយគឺធ្វើទៅលើ តំណាង​សហគមន៍ជម្លោះដីធ្លី ទីពីរគឺជាមួយ កម្មកររោងចក្រកាត់ដេរ និងមេដឹកនាំសហជីព ទីបីជាមួយអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិក អង្គការក្រៅរដ្ឋាភិបាល មួយចំនួន និងទីបួន ជាមួយអ្នកកាសែត។ ក្រុមទាំងនេះ តែងតែប្រឈម ទៅនឹងការប្តឹងផ្តល់ នៅតុលាការ ឬការជាប់ពន្ធនាគារ និងរហូតដល់ការលប សម្លាប់ទៀតផង។ នេះបើតាមរបាយរណ៍ របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបាន​ចេញផ្សាយ កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងមកនេះ។

របាយការណ៍ របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានបង្ហាញថា ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១២ ការគំរាមកំហែង និងបណ្តឹងនៅ​តុលាការ ប្រឆាំងសកម្មជន ការពារសិទ្ធិមនុស្ស បានកើតឡើងចំនួន ១២៥ករណី ក្នុងនោះ មានសកម្មជនសិទ្ធិមនុស្ស ចំនួន១៣នាក់ បាននិងកំពុង ជាប់ក្នុងពន្ធនាគារ ។ ក្នុងរបាយការណ៍នោះ បញ្ជាក់បន្ថែមថា ការរំលោភបំពានសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរទៅៗ ទាំង​សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ។ ដូចជាករណីសម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី នៅខេត្តកោះកុង ករណីស្លាប់កុមារី ហេង ចន្ថា អាយុ១៤ឆ្នាំ នៅភូមិប្រម៉ា ខេត្តក្រចេះ ក្នុងករណីជម្លោះដីធ្លី ករណីសម្លាប់អ្នកកាសែត នៅខេត្តរតនគិរី ករណីឃុំខ្លួនលោក ម៉ម សូណង់ដូ និងប្តឹងទៅលើអ្នកបឹងកក់ និងអ្នកបុរីកីឡាជាដើម ។

ការចេញរបាយការណ៍ ខាងលើនេះ បានធ្វើឡើងចំពេលដែល លោក ស៊ូប៊ែឌី តំណាងពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ កំពុងទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា និងធ្វើឡើង មួយថ្ងៃមុនទិវាសិទ្ធិមនុស្ស លើកទី៦៤នៅកម្ពុជា និងទិវាសិទ្ធិ​មនុស្ស អន្តរជាតិដែលគ្រោង ធ្វើឡើងនៅថ្ងៃទី១០ធ្នូនេះ។

ឆ្លើយតបទៅនឹងរបាយការណ៍ របស់អង្គការសង្គមស៊ីវិល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា៖ រដ្ឋាភិបាលបានខិតខំជំរុញ អោយមានការអនុវត្តន៍ច្បាប់ ។ «ជាក់ស្តែងរដ្ឋាភិបាល បាននឹងកំពុងរៀបចំច្បាប់មួយ ស្តីពីការបង្កើត អង្គភាពសិទ្ធិមនុស្ស របស់រដ្ឋាភិបាល ក្នុងគោលបំណង លើកស្ទួយសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា»។ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលមានឆន្ទៈនយោបាយ ពិតប្រាកដ ដើម្បីកសាងប្រទេស ឈានទៅរក និតិរដ្ឋពេញលេញ។

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១០ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments