នៅ​ភ្នំពេញ កុំ​ដើរ​យប់​តែ​ឯង ព្រោះ​នឹង​ត្រូវ​ក្មេង​ស្ទាវ​«វាយ​កំសាន្ដ»

គ្រោះថ្នាក់ដ៏ព្រៃផ្សៃមួយ បានកើតឡើង នៅតាមផ្លវសារធារណៈ បង្កដោយក្រុមក្មេងស្ទាវមួយក្រុម បណ្តាយឲ្យបុរសម្នាក់ រង​របួស​ជា​ទម្ងន់ នៅក្នុងថ្លុកឈាម។ បុរសខាងលើ ត្រូវបានក្រុមអ្នកឃើញហេតុការណ៍ ជួយហៅឡានពេទ្យ ដឹកទៅសង្គ្រោះភ្លាមៗ ខណៈ​ជន​ដៃ​ដល់ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 30, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់រាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ន គេមិនត្រូវដើរចេញ នៅពេលយប់នោះទេ។ ព្រោះបើតាមមន្ត្រីសមត្ថកិច្ចម្នាក់ បាន​និយាយថា ការចេញដើរ នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះ អាចនឹងនាំជាបញ្ហា ដូចករណីបុរស​ខាង​ក្រោម។

ហេតុការណ៍គ្មានជម្លោះ នៅដើរសុខៗ ត្រូវបានគេព្រួតវាយនេះ បានកើតឡើង កាលពីម៉ោង៣រំលងអាធ្រាត យប់ថ្ងៃទី២៨ ឈានចូថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវសុធារស ត្រង់ចំនុចជិតវត្តខ័ន្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ ករណីនេះ បង្ករដោយក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប៥នាក់ ស្រីម្នាក់ប្រុស៤នាក់ ជិះម៉ូតូ២​គ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពវាយ ទៅលើបុរសរងគ្រោះ ទាំងកំរោល ដោយប្រើស្វ័យកាំភ្លើង និងដំបង​ដែក។

សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសររងគ្រោះឈ្មោះ ទឹម រស់ រស់​នៅផ្ទះលេខតេ១៦៤ ផ្លូវនរោត្តមភូមិ១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានដើរតែម្នាក់ឯង នៅ​ជិត​វត្តខ័ន្ត ស្រាប់តែភ្លាមនោះមានក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូតាមបណ្តោយផ្លូវនេះដែរ បានឈប់ម៉ូតូ រួចព្រួតវាយទៅ​លើបុរសខាងលើ រហូតបែកក្បាល ដួលក្នុងថ្លុកឈាម។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមនេះបាននាំគ្នា ឡើងម៉ូតូជិះរត់គេច​ខ្លូន បាត់ស្រមោល។

ហេតុការណ៍នេះ ត្រូវបានក្រុមអ្នកម៉ូតូឌុប នៅជិតនោះ មើលឃើញ ហើយបានផ្តល់ដំណឹង ទៅកាន់សមត្ថកិច្ចមូលដ្ឋាន មួយនឹងបញ្ជូន អ្នករបួសអាយុ ៣៤ឆ្នាំ ខាងលើ ទៅកាន់មន្ទីពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់។

សមត្ថកិច្ចដែលបានចុះ ធ្វើអន្តរាគមន៍បានឲ្យដឹងថា កំពុងធ្វើការតាមដានស្រាវជ្រាវ រកមុខសញ្ញាខាងលើ ដើម្បីយកមក​ដាក់ទោស ទៅតាមច្បាប់។ សមត្ថកិច្ចមួយរូបបានបញ្ជាក់ដែរថា រាល់អ្នកដែលគ្មានកិច្ចការសំខាន់ទាំងអស់ មិនគួរចេញ​ពីផ្ទះ ដើររហេតរហូត នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះទេ ព្រោះវាអាចនាំជាបញ្ហា ដូចបុរសខាងលើ ដែល​គ្មាន​អ្នកណាអាចជួយទាន់ បើទៅណាមកណាសូមឲ្យមានគ្នា គ្រាន់បានស្គាល់អ្នកបង្ក និងងាយស្រួលរកមុខសញ្ញា ជន​ខិល​ខួច​មក​ដាក់ទោស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...