ក្រសួង​​ព័ត៌មាន រើស​​បុគ្គលិក​​៧១នាក់ ទូ​ទាំង​​ប្រទេស

វាជាឱកាសល្អណាស់ សម្រាប់អ្នកដែលមានបំណង ទៅធ្វើការងារ នៅក្រសួងព័ត៌មានកម្ពុជា ដោយសារក្រសួងទើបនឹងចេញ សេចក្ដីប្រកាស ជ្រើសរើសបុគ្គលិក ចំនួន៧១នាក់។

ក្រសួងព័ត៌មានកម្ពុជា បានចេញសេចក្តីប្រកាសនេះ ជាសារធារណៈ ដល់គ្រប់ សិស្សនិស្សិត អ្នកធ្វើការនានា ដែលមាន​បំណង ចង់ផ្លាស់ប្តូរការងារ ហើយមានចំណាប់អារម្មណ៍ អាចសុំពាក្យបំពេញបាន នៅទីតាំងក្រសួងព័ត៌មានផ្ទាល់ នៅ​រាជធានី​ភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះតទៅ និងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខ។ អ្នកដែលបានដាក់ពាក្យទាំងអស់ ត្រូវបានលិខិតនេះ បញ្ជាក់ថា នឹងត្រូវធ្វើការប្រលង តាមមុខជំនាញ ដែលខ្លួនបានដាក់។

ការជ្រើសរើស មានត្រឹមតែ៧១ នាក់ប៉ុណ្ណោះ តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ បេក្ខជនដែលបាន​ដាក់ពាក្យ ចំពោះនារី ត្រូវបានលើកទឹកចិត្ត ដោយផ្តល់អាទិភាព ពី២០% ទៅ៥០% សម្រាប់អ្នកប្រឡង គ្រប់កម្រិតទាំង​អស់។ កម្រិតនោះរួមនមាន៖ ឧត្តមសិក្សារ អ្នកដាក់ពាកក្យ ត្រូវភ្ជាប់ជាមួយសញ្ញាប័ត្រ កម្រិតឧត្តមសិក្សា, មធ្យមសិក្សា អ្នកដាក់ពាក្យ ត្រូវតែនៅរៀន តាមបណ្តាមហាវិទ្យាល័យ (ដែលអាចចេញលិខិតបញ្ជាក់ ពីឆ្នាំទី២ ដល់ឆ្នាំទី៤បាន), កម្រិត​បឋម អ្នកដាក់ពាក្យ ត្រូវមានសញ្ញាប័ត្រ ទុតិយភូមិ និងសញ្ញាប័ត្រ ដែលមានតម្លៃស្មើរ។

លិខិតរបស់ក្រសួងព័ត៌មាន ក៏បានបញ្ជាក់ផងដែរថា រាល់សាធារណៈជន ដែលបានដាក់ពាក្យទាំងអស់ ត្រូវមានអាយុ​ក្រោម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រលង ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅវេលាម៉ោង៧ ព្រឹកនៅ​វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ នៅជាប់នឹងរបង ក្រសួងកិច្ចការនារី។ ព័ត៌មានលំអិត ពីជំនាញផ្សេងៗ ដែលលោកអ្នក មានចំណាប់អារម្មណ៍ សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments