យុវតី​ម្នាក់​ស្រាត តែ​រំភ្នែក អង្គុយ​លើ​ជណ្ដើរ​ចូល​សកល​វិទ្យាល័យ

យុវតីវ័យ២២ឆ្នាំម្នាក់ បានបង្កការភ្ញាក់ផ្អើល ដល់និស្សិតទាំងស្រីទាំងប្រុស នៃសកលវិទ្យាល័យ តិចសាស ដោយនាងបានមកអង្គុយ នៅលើជណ្ដើរ អស់រយៈពេល៤៥នាទី ជាមួយនឹងដងខ្លួន ននលគោក តែមានបិទបាំងត្រឹមតែ ខោស្លីបប៉ុណ្ណោះ។
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 02, 2015
  • ប្រធានបទ: សិល្បៈ
  • អាន និងបញ្ចេញយោបល់

នាង ម៉ូនីកា រ៉ូសវ៉ូល (Monika Rostvold) អាយុ២២ឆ្នាំ បានចំណាយពេល៤៥នាទី ដើម្បីទៅអង្គុយ នៅលើជណ្ដើរ នៃ​បណ្ណាល័យ​របស់សកលវិទ្យាល័យ តិចសាស ដោយមានក្រណាត់បិទភ្នែកជិត កាសស្ដាប់ត្រជៀក និងនៅជាប់នឹង​ដង​ខ្លួន​នាង តែខោទ្រនាប់មួយប៉ុណ្ណោះ។ ទង្វើរបស់នាង បានបង្កការភ្ញាក់ផ្អើល ក៏ដូចជាចំងល់ ទៅដល់គ្រប់និស្សិត ស្រីប្រុស ដែល​ដើរកាត់តាមនោះ។ រូបថតដងខ្លួនននលគោក របស់នាង ត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅលើ Twitter និង Snapchat ហើយ​បណ្ដា​អ្នក​ប្រើប្រាស់ បានលើកជាមតិខុសគ្នា ចំពោះកាយវិការដ៏ចម្លែក របស់នាង មូនីកា។

បន្ទាប់ពីបានបង្កការងឿងឆ្ងល់ទាំងនេះរួច នាង ម៉ូនីកា ដែលជានិស្សិតខាងវិចិត្រកម្ម ហើយកំពុងត្រៀម យកសញ្ញាប័ត្រ​ផងនោះ បានចេញមកបកស្រាយ នៅលើគណនី Instagram របស់នាងថា នេះជាគម្រោងមួយ ដែលមានឈ្មោះថា «ស្រី​ក្មេងស្រាត»។ គម្រោងរបស់នាងនេះ ចង់បង្កចំណាប់អារម្មណ៍ របស់សាធារណៈជន ពីការរំលោភបំពាន ខាងផ្លូវភេទ។ នាងបានសរសេរថា៖ «ខ្ញុំចង់ឲ្យមនុស្ស មើលឃើញរូបកាយដ៏ស្រស់ស្អាតរបស់ខ្ញុំ និងឥទ្ធិពល ប៉ុន្តែមិនមែនជាវត្ថុកាមទេព នោះទេ។ ដោយធ្លាប់ជាជនរងគ្រោះ និងមានមិត្តភ័ក្រ ជាជនរងគ្រោះ ខាងការរំលោភផ្លូវភេទ ខ្ញុំចង់បញ្ជាលើខ្លួនខ្ញុំ ដោយ​កាត់​បន្ថយ នូវ​វត្តមានរបស់ខ្ញុំ និងបង្ហាញពីមនុស្សខ្ញុំទៅវិញ។»

បើតាមសារព័ត៌មានចម្រុះភាសា Huffington Post បានឲ្យដឹងថា ទង្វើរបស់នាង ម៉ូនីកា ស្ថិតក្នុងចលនាមួយ ហៅថា «Never Asking For It» ដែលជាយុទ្ធនាការប្រឆាំង នឹងការធ្វើអាជីវកម្មផ្លូវភេទ ទៅលើខ្លួនប្រាណស្ត្រី ដែលចូលរួម​ដោយ​និស្សិតស្រី ជាច្រើននាក់។

ក្នុងពេលដែលនាង បានស្រាតអង្គុយ នៅលើជណ្ដើរ ក្រុមនគរបាលមួយកង បានចូលមកធ្វើអន្តរាគម ប៉ុន្តែនាង ម៉ូនីតា បានពន្យល់ដោយជោគជ័យ ទៅក្រុមនគរបាលទាំងនោះ ពីបុព្វហេតុរបស់នាង ដែលជាកាយវិការ«សិល្បៈ»សុទ្ធសាធ។ និស្សិតដែលជិតបញ្ចប់ការសិក្សារូបនេះ បានគូរគំនូរ«ស្រាត»ជាច្រើន ដាក់ផ្សាយនៅលើ គេហទំព័រឯកជនមួយ។ នាង​បាន​ពន្យល់ថា ផ្លូវភេទ គឺជាចំណុចសំខាន់ៗ នៃគោលការណ៍សិល្បៈរបស់នាង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments