ប៉ែន បូណា ជាប់​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា អាណត្តិទី៥

ក្រោមសម្រេងគាំទ្រ១៣៤ នៃសម្លេងសរុប១៥៧ លោក ប៉ែន បូណា អតីតនិពន្ធនាយកព័ត៌មាន របស់វិទ្យុបារំាងអន្តរជាតិ (RFI ប្រចាំនៅប្រទេសកម្ពុជា) និងបច្ចុប្បន្ន ជានិពន្ធនាយកទូរទស្សន៍ PNN បានជាប់ ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា អាណត្តិទី៥ ឆ្នាំ២០១៥-២០១៨។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 28, 2015
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ប៉ែន បូណា ត្រូវបានអតីតប្រធានក្លឹប អ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានផ្ទេរការងារ និងភារកិច្ចទៅឲ្យ បន្ទាប់​ពី​លោក ប៉ែន សមិទ្ធិ បានដឹងខ្លួនថា មិនអាចបន្តការងារទៅមុខទៀតបាន ក្នុងមូលហេតុមានជំងឺប្រចាំកាយ ហើយ​លោក ប៉ែន បូណា ក៏បានក្លាយ​ជា​ប្រធាន​ស្តីទី របស់ក្លឹបអ្នកកាសែតកម្ពុជា រហូតមក។

ប៉ុន្តែ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ លោក ប៉ែន បូណា បានក្លាយជាប្រធានពេញសិទ្ធិ នៃក្លឹបអ្នក​កាសែត​កម្ពុជា​ហើយ នៅក្នុងកម្មវិធីរៀបចំបោះឆ្នោតជ្រើសរើស គណកម្មាធិការនាយក នាភោជនីយដ្ឋានទន្លេបាសាក់ពីរ។ លោក ជា​បេក្ខជន​មួយរូប ពីក្នុង បេក្ខជនទាំង១៣រូប បានឈរឈ្មោះ សម្រាប់ការបោះឆ្នោតអាណត្តិទីប្រាំនេះ។

អ្នកចូលរួមទាំងអស់ ដែលសុទ្ធសឹង ជាអ្នកសារព័ត៌មាន ប្រមាណជាង១០០នាក់នោះ ត្រូវធ្វើការបោះឆ្នោត ជ្រើសរើស​មនុស្សចំនួន៩រូប ពីក្នុងបេក្ខជនទាំង១៣រូប ដែលខ្លួនពេញចិត្ត។ ល័ក្ខខ័ណ្ឌនេះ ក៏ត្រូវអនុវត្តដូចគ្នា ទៅលើ​បេក្ខជន​ទាំង​១៣នាក់ ដែលបានឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកនេះដែរ ដោយត្រូវចូលរួមបោះឆ្នោតគាំទ្រខ្លួនឯង និង​សមាជិក​ផ្សេងៗទៀត ឲ្យបានយ៉ាងហោច៩រូប ក្នុងចំណោម១៣រូប ដែលមានឈ្មោះ ក្នុងសន្លឹកឆ្នោត។

ក្រោមលក្ខខណ្ឌ នៃការជ្រើសរើស សមាជិកគណកម្មាធិការនាយក នៃក្លឹបអ្នកការសែតកម្ពុជា ចំនួន៩រូប សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ២០១៥ ដល់២០១៨។ បេក្ខជន ដែលជាប់ឆ្នោតទាំង៩រូប តាមលំដាប់ចុះ នៃសម្លេងឆ្នោតខ្ពស់បំផុត រូមមានលោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN, លោក ឆាយ សុផល សាស្ត្រាចារ្យសារព័ត៌មាន, លោក ពុយ គា ប្រធាន​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ, លោក ទាវ សារៈមុនី នាពន្ធនិយកការសែតរស្មីកម្ពុជា, លោក ជេត សន ស្ថាបនិកក្លឹបអ្នកការសែតកម្ពុជា, លោក ខៀវ កូឡា ពិធីករទូរទស្សន៍ CNC, លោក នៅ សុភ័ស្ស នាយកព័ត៌មាន​ទូរទស្សន៍ CTN, លោក ខាន់ សុខឃន អ្នកនិពន្ធកាសែតកោះសន្តិភាព និងលោក លាង ដឺលុច និពន្ធនាយក សារព័ត៌មាន​អេឡិចត្រូនិច ថ្មីៗ។

ក្រោយការបោះឆ្នោតជ្រើសរើស សមាជិកទាំង៩របស់ គណកម្មាធិការនាយក នៃក្លឹបអ្នកការសែតកម្ពុជា សមាជិក​ទាំង​ប្រាំបួនរូបនេះ បានធ្វើការប្រជុំផ្ទៃក្នុង ដើម្បីជ្រើសរើសប្រធាន អនុប្រធាន និងអគ្គលេខាធិការ។ ដោយឡែក សម្រាប់​អ្នក​នាំពាក្យ ក្លឹបអ្នកកាសែតកម្ពុជា នៅមិនទាន់បានសម្រេច និងជ្រើសរើសនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...