ចូល​ប្លន់​ក្នុង​ហាង ស្រាប់​តែ... ទទួល​មួយ​ជើង​ប្រកាច់! (vdo)

ចោរប្លន់មួយរូប បានប៉ុនប៉ងចូលប្លន់ ក្នុងហាងលក់គ្រឿងអលង្កា តែបែរជារងសន្ធឹក មួយជើងព្យុះសង្ឃរា ពីសំណាក់អតិថិជនម្នាក់ បណ្ដាលឲ្យប្រកាច់នៅនឹងកន្លែង។
រូបភាព ថតដោយម៉ាស៊ីនថត សុវត្ថិភាព បង្ហាញពីរន្ទះជើង ឥតស្រមោល បង្ក្រាបចោរប្លន់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: អស្ចារ្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ បានកើតឡើង នៅក្នុងហាងលក់ គ្រឿងអលង្កា មួយកន្លែង ស្ថិតក្នុងក្រុង Chelyabinsk ភាគខាងត្បូង កណ្ដាល​នៃប្រទេសរ៉ូស្សី កាលពីថ្ងៃទី១៦ ខែមេសានេះ។ ខណៈពេលដែល អ្នកលក់មួយរូប កំពុងបម្រើអតិថិជន​របស់​ខ្លួន ដែល​ជា​គូរស្នេហ៍ពីរនាក់នោះ ស្រាប់តែបុរសម្នាក់ បិទមុខជិត បានចូលទៅកាន់ទីនោះ ដើម្បីប៉ុនប៉ុងធ្វើការប្លន់។

រូបភាពដែលត្រូវបានចាប់ជាប់ ដោយម៉ាស៊ីនថតសុវត្ថិភាព បានបង្ហាញថា ជនបិទមុខរូបនេះ បានដាក់ដៃចូល​ក្នុង​អាវ​ធំ​របស់ខ្លួន ដែលជាកាយវិការបង្ហាញថា ខ្លួនមានអាវុធលាក់នៅទីនោះ។ ជននេះ បានបោះស្បោងមួយ ទៅលើទូអលង្កា និងបានគម្រាមស្ត្រីអ្នកលក់ ឲ្យប្រមូលគ្រឿងអលង្កា ដាក់ក្នុងស្បោងនោះឲ្យខ្លួន។

រំពេចនោះ យុវជនម្នាក់ ក្នុងចំណោមគូស្នេហ៍ទាំងពីរ ដែលជាអតិថិជន ចូលមកក្នុងហាងនេះមុន ហើយមិនអាចទ្រាំ មើល​សកម្មភាពល្មើស របស់ចោរប្លន់ បានតទៅទៀត ក៏បានប្រើមហារន្ទះ នៃសន្ទុះជើងឥតស្រមោល របស់ខ្លួន ទាត់​ចំ​កញ្ចឹង ក ចោរប្លន់ពីក្រោយ បណ្ដាលឲ្យបុរសបិទមុខ ដួលគ្រិបចុះទៅលើដី។

តាមពិតទៅ យុវជនដែលប្រើសន្ទុះជើង សង្គ្រោះហាងលក់គ្រឿងអលង្កានេះ ជាជើងឯក តៃក្វាន់ដូ របស់ប្រទេសរ៉ូស្សី ឈ្មោះ Ilya Batrak។ រីឯចោប្លន់វិញ បន្ទាប់ពីបានដួល ទៅលើកម្រាល ក៏មានអាការៈប្រកាច់ ឆ្កួតជ្រូក កើតឡើង។ នៅ​ចំពោះ​ហេតុការណ៍នេះ គូស្នេហ៍ទាំងពីរ បានព្យាយាមចូលមកសង្គ្រោះ ចោរប្លន់វិញ ដោយខ្លាចក្រែង ក្នុងពេលប្រកាច់ ចោរ​ប្លន់​អាច​ខាំ​អណ្ដាតខ្លួនឯង ស្លាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...