ខឹង​ប្រុស​ក្បត់ ប្រមូល​សម្ភារៈ Apple បំផ្លាញ​ចោល ដើម្បី​សង​សឹក

បន្ទាប់ពីដឹងថា ខ្លួនត្រូវបានប្រុសឫស្យា ក្បត់ចិត្តនោះមក យុវតីជាតិជប៉ុនមួយរូប បានធ្វើការសងសឹកវិញ យ៉ាងចាស់ដៃ៖ នោះ​គឺ​ប្រមូល​សម្ភារៈ​បច្ចេក​វិទ្យា អ័បផល (Apple) ដែលសុទ្ធសឹង ជារបស់របរដែលសង្សានាងចូលចិត្ត យកទៅបំផ្លាញចោល។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: គូស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីណាមិនឈឺ នៅពេលដឹងថា បុរសដែលខ្លួនស្រឡាញ់ បានក្បត់ចិត្ត ល្មោភស្នេហ៍ ចង់ជិះទូកម្ដងពីរនោះ? ប៉ុន្តែ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បីឲ្យបុរសនោះដឹងខ្លួន និងយល់ ពីទំហំនៃការឈឺចាប់ សោកស្ដាយរបស់នាងបាន? យុវតីវ័យក្មេង ជាតិ​ជប៉ុន​ម្នាក់ បានដឹងពីវីធីសាស្ត្រនេះ ហើយបានបង្កបង្កើតឲ្យបញ្ហា កាន់តែរំជើបរំជួលឡើង។

សង្សារបស់នាង ដែលជាប្រុសផិតក្បត់នេះ ជាមនុស្ស«ងប់» នឹងផលិតផល «អ័បផល» យ៉ាងសម្បើម។ អញ្ចឹងហើយ ទើបនាងបានប្រមែប្រមូល ផលិតផលនោះទាំងអស់ រាប់តាំងពី iPad មួយគ្រឿង iMac មួយគ្រឿង iPhones ពីរគ្រឿង MacBooks ពីរគ្រឿង និងអ្វីផ្សេងទៀត ជាច្រើន បើគិតជាប្រាក់ មានតម្លៃរាប់សិបពាន់ដុល្លារ ឬអាចឈានដល់ម៉ឺន នោះ​ថែមទៀត។

ហើយនាងប្រមែប្រមូល មកធ្វើអី? ចម្លើយ៖ នាងយកមកត្រាំទឹក បំផ្លាញចោល។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មានអង់គ្លេស «Daily Mirror»។ សារព័ត៌មានបានរៀបរាប់ថា របស់របរទាំងនោះ ត្រូវបាននាងដាក់ចូល ទៅ​ក្នុង​ចានងូតទឹកមួយ ដែលមានពេញប្រៀបដោយទឹក និងសាប៊ូ។

ត្រឹមតែប៉ុណ្ណេះ យុវតីវ័យក្មេង នៅមិនទាន់អស់ចិត្តនៅឡើយ។ នាងបានថតរូប ពីសម្ភារៈទាំងនេះ រួចបង្ហោះឡើងចូល ទៅក្នុងបណ្ដាញសង្គម ដើម្បីប្រាប់មនុស្សរាល់គ្នា និងព្រមាន ទៅដល់ប្រុសចិត្តផិតក្បត់ ក្នុងលោក ឲ្យយល់ពីទង្វើ​ដ៏​អាក្រក់ របស់ពួកគេ។ នៅក្នុងគណនីទ្វីសធើរ (Twitter) របស់នាង ដែលមានឈ្មោះថា  @foolishnessfly2 នាងបាន​ផ្សាយ​រូប​ថត ពីរសន្លឹក កាលពីថ្ងៃទី១៨ ខែមេសានេះ និងបានបង្ក ឲ្យមានការចាប់អារម្មណ៍ ក្រៃលែង។

រូបថតទាំងពីរនេះ ត្រូវបានអ្នកផ្សេង យកទៅចែករំលែក ប្រមាណជាង១៧០០០ដង ហើយក៏មានអ្នកចូលមកផ្ដល់ ជា​មតិ​យោបល់ គាំទ្រ«ការសងសឹក»របស់ម្ចាស់រូបថត យ៉ាងសន្ធឹកសន្ទាប់ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...