សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក

សពក្មេងប្រុសពីរនាក់ ត្រូវបានរកឃើញ ក្នុងទន្លេស្រែពក បន្ទាប់ពីបានបាត់ខ្លួន ក្នុងពេលកំពុងហែលទឹក លេងកំសាន្ត ក្នុងតំបន់ទេសចរណ៍ «តាតៃ» ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាវេលាម៉ោង ប្រមាណ១២ថ្ងៃត្រង់ កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 20, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្មេងប្រុសជំទង់២នាក់ ដែលបានលង់ទឹកស្លាប់ កាលពីម្សិលម៉ិញនេះ ត្រូវបានគេរកសពឃើញហើយ នាវេលាម៉ោង​ជាង​៨ព្រឹក ថ្ងៃទី២០ ខែមេសានេះ នៅក្នុងទន្លេស្រែពក ដែលជាតំបន់រមណីយដ្ឋាន ទឹកជ្រោះ។ នេះបើតាមការថ្លែងឲ្យដឹង ពី​សកម្មជន របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី លោក ឆាយ ធី។

តាមការស្រង់សម្តី របស់ប្រជាពលរដ្ឋ ដោយមន្ត្រីសិទ្ធិមនុស្សរូបនេះ បានដាក់ការសន្និដ្ឋានថា ការស្លាប់របស់ក្មេង​ប្រុស​ជំទង់ទាំងពីរ អាចបណ្តាលមក ពីពួកគេព្យាយាម ហែលឆ្លងកាត់ទន្លេ ទើបលង់ទឹកបែបនេះ។ ពួកគាត់បានបញ្ជាក់ដែរថា ទឹកជ្រោះនៅក្នុងទន្លេខែនេះ មិនសូវហូរខ្លាំងនោះឡើយ។

លោក ឆាយ ធី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ គេទើបតែស្គាល់ឈ្មោះ ក្មេងប្រុសជំទង់តែម្នាក់ប៉ុណ្ណោះ ឈ្មោះ ណាក់ ដែលមានទីលំនៅ នៅក្រុងបានលុង ទីរួមខេត្តរតនគិរី។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និនអាចទំនាក់ទំនង មន្រ្តីអាជ្ញាធរតំបន់ នៃខេត្តរតនគីរី ដើម្បីសុំការបកស្រាយ ជុំវិញការ​លង់​ទឹកស្លាប់ របស់ក្មេងប្រុសជំទង់ទាំងពីរ បាននៅឡើយ មកទល់ពេលនេះ។

ដោយឡែក នៅឯខេត្តខេត្តមណ្ឌលគិរីឯណោះវិញ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ ក៏មានក្មេងប្រុសស្រីជំទង់ពីរនាក់ ដែលជាបងប្អូនបង្កើត ក៏ ត្រូវបានបាត់បង់ជីវិត ដោយសាលង់ទឹក ខណៈពួកគេបានលេងទឹកកំសាន្ត នៅ​រមណីយ​ដ្ឋាន​ទឹកជ្រោះប៊ូស្រា នាវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ម្សិលម៉ិញ នាភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រា ខេត្ត​មណ្ឌលគីរី។

ជនរងគ្រោះទាំងពីរ ដែលជាបងប្អូនបង្កើតនោះ មានឈ្មោះ ពិសិទ្ធ អាយុ ១៣ឆ្នាំជាបងប្រុស និងក្មេងស្រីដែលជា​ប្អូន​ឈ្មោះ នីតា អាយុ ១០ឆ្នាំ។ ជនរងគ្រោះទាំងពីរ និងគ្រួសារ ជាអ្នករស់នៅក្នុងខេត្តរតនគីរី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...