គិត ម៉េង រៀប​ការ​ម្តង ធ្វើ​ឱ្យ​ល្បី​ពេញ​ស្រុក​ខ្មែរ!

ក្នុងពិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ ជាផ្លូវការ លោកឧកញ៉ា គិត ម៉េង ព្រមជាមួយភរិយា ដ៏ស្រស់ស្អាត អ្នកនាង ស្រីតូច ចំណាន បានធ្វើឱ្យពលរដ្ឋខ្មែរ លាន់មាត់«កោត»តែម្តង។ ពីមុនមក សូម្បីតែអាពាហ៍ពិពាហ៍ របស់កូនមន្រ្តីថ្នាក់ខ្ពស់ សឹងតែរៀបចំមិនបាន ដូចគូរស្វាមីសេដ្ឋីវ័យក្មេងនេះទេ។

លោកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែលបានរួមរស់នៅជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំ រហូត​មានកូនបួននាក់ នឹងចូលរោងការផ្លូវការ បង្ហាញដល់សាធារណៈជន ថាអ្នកទាំងពីរ ជាស្វាមីភរិយាស្របច្បាប់ នៅថ្ងៃ​ទី២០ ខែមីនានេះ ។ កម្មវិធីអាពាហ៍ពិពាហ៍ ជាផ្លូវការ ដែលបង្ហាញដល់សាធារណៈជននេះ បានធ្វើឱ្យល្បី ពេញ​ប្រទេស​ខ្មែរ​តែម្តង។

ល្បីពេញប្រទេស និងលាន់មាត់សរសើរ ពីមតិមហាជន ដោយសារតែពិធីមង្គលការ របស់គូរស្នេរហ៍សេដ្ឋី វ័យក្មេង​រូប​នេះ បើគិតត្រួសៗ ចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃរៀបមង្គលការ របស់កូនក្រមុំកូនកម្លោះ ដែល​មាន​កូនបួនមួយគូនេះ ផ្លូវមួយចំនួនក្នុងរាជធានី អាចនឹងត្រូវផ្អាកចរាចរណ៍ តំាំងពីល្ងាចថ្ងៃទី ១៩។ លើស​ពីនេះ​ទៅទៀត ប៉ូលិស​ក្រុង និង កងអង្គរក្ស នឹងចាត់វិធានការការពារសណ្តាប់ធ្នាប់ ដោយសារតែប្រមុខរដ្ឋាភិបាល អ្នកនយោបាយ អ្នក​មុខ​អ្នក​ការ ផ្នែកធុរកិច្ច ត្រូវបានអញ្ចើញចូលរួម តាំងពីព្រឹកថ្ងៃទី២០ ខែមិនា។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ សំលៀកបំពាក់ ក្នុងថ្ងៃរៀបពិធីរៀបអាពាហ៍ពិពាហ៍ សម្រាប់កូនក្រមុំរបស់លោក​ឧកញ៉ា គិត ម៉េង សុទ្ធថ្មីៗទាំងចំនួន១៤ឈុត។ លៀកបំពាក់ទាំង១៤ឈុតនេះ ដែលកាត់ឡើង សម្រាប់កូនក្រមុំ​មហា​សេដ្ឋី​​វ័យ​ក្មេង នៅស្រុកខ្មែរនេះ គឺបញ្ជាទិញឲ្យកាត់ ពីហាងល្បីមួយ នៅរាជធានីបាងកក ប្រទេសថៃ និងឈុត​សម្រាប់​កាត់​នំ ត្រូវ​​បាន​បញ្ជាទិញ ឲ្យកាត់ពីប្រទេសសឹង្ហបុរី។ ក្រៅការបញ្ជាកាត់សម្លៀកបំពាក់ ពីប្រទេសថៃ និងសឹង្ហបុរី សូម្បី​តែ​ជាងផាត់​មុខ និងអ្នកទទួលបន្ទុក រៀបចំពិធីការ ក៏ជួលអ្នកជំនាញមកពីប្រទេសថៃដែរ។

ភ្ញៀវចំនួន៥០០០នាក់ ត្រូវបានគូរស្នេហ៍ចាស់វស្សាមួយនេះ អញ្ជើញឱ្យចូលរួម ក្នុងកម្មវិធីដ៏អធិកអធមនេះ នៅឯ​មជ្ឈ​មណ្ឌល សន្និបាទ និងពិពណ៏ កោះពេជ្រ ចំនួន៥អគារ គឺអាគារ L, អាគារ K, អាគារ J, អាគារ I និងអាគារ H៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments