សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍ មាន​អនាគត​ល្អ​ក្នុង​ប្រាំ​ឆ្នាំ​ទៅមុខ

មើលទៅទំនងជា មិនមានសេណារីយ៉ោ ណាមួយសរសេរទុក សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ នៅចំពោះសេដ្ឋកិច្ច របស់ក្រុមបណ្ដាប្រទេស ដែលមានអរិយធម៌ចំណាស់ជាងគេ ក្នុងពិភពលោក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែផ្ដល់សន្ទុះ ក្នុងពេលបច្ចុប្បន្ននេះ ទៅអោយសេដ្ឋកិច្ចដែលមានវ័យក្មេងរបស់ខ្លួន ហើយជានិច្ចជាកាល សម្រាប់តម្រូវការខាងក្នុង និងការបណ្ដាក់ទុន អោយមានកំរិត កាន់តែខ្លាំង។ នៅក្នុងរបាយការណ៍មួយរបស់ OCDE ក្នុងឱកាសជំនួបកំពូល របស់អាស៊ាន ក្នុងប្រទេសកម្ពុជា បានផ្សាយអោយដឹងថា បណ្ដាប្រទេសក្នុងតំបន់នេះ នឹងអាស្រ័យតិចជាមុន នៅលើផលិតផលនាំចេញរបស់ពួកគេ សម្រាប់ពីពេលនេះ ទៅដល់ឆ្នាំ២០១៧។ បើគ្មានហេតុការណ៍ណាកើតឡើងជាយថាហេតុទេនោះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងដប់ របស់អាស៊ាន នឹងអាចមានក្នុងតួលេខ ៥,៥% សម្រាប់រយះពេលពី ឆ្នាំ២០១៣ ទៅដល់ ២០១៧។

តម្រូវការផ្ទៃក្នុង និងការបណ្ដាក់ទុន អាចអោយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនសូវអាស្រ័យ នឹងការនាំចេញ ច្រើនទៀតទេ ពីនេះរហូតដល់ឆ្នាំ២០១៧។


រូបថតជុំគ្នា ក្រោយកិច្ចប្រជុំអាស៊ានបូកបីថ្ងៃទី១៩វិច្ចិកា​ នៅទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Phnom Thom

មើលទៅទំនងជា មិនមានសេណារីយ៉ោ ណាមួយសរសេរទុក សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ នៅចំពោះ សេដ្ឋកិច្ច របស់ក្រុមបណ្ដាប្រទេស ដែលមានអរិយធម៌ចំណាស់ជាងគេ ក្នុងពិភពលោក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែផ្ដល់សន្ទុះ ក្នុងពេលបច្ចុប្បន្ននេះ ទៅអោយសេដ្ឋកិច្ចដែលមានវ័យក្មេងរបស់ខ្លួន ហើយជានិច្ចជាកាល សម្រាប់ តម្រូវការខាងក្នុង និងការបណ្ដាក់ទុន អោយមានកំរិត កាន់តែខ្លាំង។ នៅក្នុងរបាយការណ៍មួយរបស់ OCDE ក្នុងឱកាស ជំនួបកំពូល របស់អាស៊ាន ក្នុងប្រទេសកម្ពុជា បានផ្សាយអោយដឹងថា បណ្ដាប្រទេសក្នុងតំបន់នេះ នឹងអាស្រ័យតិចជាមុន នៅលើផលិតផលនាំចេញរបស់ពួកគេ សម្រាប់ពីពេលនេះ ទៅដល់ឆ្នាំ២០១៧។

បើគ្មានហេតុការណ៍ណាកើតឡើងជាយថាហេតុទេនោះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងដប់ របស់អាស៊ាន នឹងអាច មានក្នុងតួលេខ ៥,៥% សម្រាប់រយះពេលពី ឆ្នាំ២០១៣ ទៅដល់ ២០១៧។

ចំនុចលើកឡើងខាងលើនេះ មានភាពប្រាកដនិយម ច្រើនជាងជាការប៉ាន់ប្រមាណ បើគេយោងទៅលើបណ្ដាជន ដែលមាន ជីវភាពមធ្យម នៅក្នុងបណ្ដាប្រទេសទាំងនេះ លើការចំណាយទិញ ប្រដាប់ប្រដាប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ ដូចយ៉ាង ទៅលើយានយន្ដ ឬទៅលើអចលនទ្រព្យជាដើម។ ជាមួយគ្នានោះដែរ ប្រទេសទាំងនោះ ក៏នឹងត្រូវរៀបចំអោយមាន សភាព​កាន់តែប្រសើរឡើង នូវប្រព័ន្ធអប់រំ និងប្រព័ន្ធសុខភាពរបស់ប្រទេសផងខ្លួន។ ដំណើរការរៀបចំនេះ នឹងអាចជំរុញអាជ្ញាធរ​ អោយ បង្កើតនូវប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈ ថែមទៀតផង។

នៅភូមា ប្រទេសដែលប្រធានាធិបតីអាមេរិកបានទៅធ្វើទស្សនកិច្ចខ្លីនោះ បានសន្យាជំរុញខ្លួន ទៅក្នុងដំណើរកើនឡើង​នៃ​សេដ្ឋកិច្ចតំបន់។ ពីឆ្នាំ២០១៣ ទៅ២០១៧ ប្រទេសឥណ្ឌូនេស៊ី និងប្រជាជនឥណ្ឌូនេស៊ី ទាំង ២៣០លាននាក់ នឹងមាន​អាត្រា​កើនឡើង ប្រមាណជា ៦,៤% ខណៈប្រទេសហ្វីលីពីន នឹងមានការកើនឡើងប្រមាណជា ៥,៥%។ និយាយជារួម សេដ្ឋកិច្ច​តំបន់អាស៊ីដើមបូព៌ា (អាស៊ានទាំងដប់ប្រទេស ចិន និងឥណ្ឌា) នឹងមានអាត្រាកំណើតជាមធ្យមប្រមាណជា ៧,៤% បើទោះ​ជាគេដឹងថា​ ប្រទេសចិនមានការកាត់បន្ថយ លើកំណើនសេដ្ឋកិច្ចនេះខ្លះៗក៏ដោយ។

ក្នុងចំណោមនេះ ប្រទេសវៀតណាម នឹងទទួលបានជោគជ័យជាងគេ ក្នុងការកំរិតជីវភាព អោយឡើងស្មើរ នឹងបណ្ដា​ប្រទេស​អ្នកមានផ្សេងទៀត របស់អាស៊ាន ហើយបានកាត់បន្ថយ បញ្ហាវិសមភាពនៃជីវភាព នៅក្នុងបណ្ដាប្រជាជនរបស់ខ្លួន មួយចំនួនធំ។ ខណៈកម្ពុជា កំពុងធ្វើទំនើបកម្ម ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រទេសឥណ្ឌូនេស៊ីឯណោះវិញ កំពុង​តែបង្រួញ គម្លាតវាងអ្នកទីក្រុង និងអ្នកស្រុកស្រែចំការ។ ឯប្រទេសម៉ាឡេស៊ី ត្រូវដោះស្រាយបញ្ហាប្រាក់ជំពាក់ នៃការងារ និងត្រូវលើកកំពស់ តំលៃការងាររបស់ស្រ្តី៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments