ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

តើនេះ អាចចាត់ទុក ជាកំពូលទេពកោសល្យឫទេ? បុរសជនជាតិស្បែកខ្មៅមួយរូប បានបញ្ចេញវោហាស័ព្ទ ជាសំឡេង​សត្វ​ស្ទើ​តែ​គ្រប់​ប្រភេទ ក្នុងរយៈពេលត្រឹមតែ ១នាទី និង២១វិនាទីប៉ុណ្ណោះ។
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 09, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អាន និងបញ្ចេញយោបល់

ពីមុន ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ធ្លាប់បានរាយការណ៍ខ្លះៗ មកហើយ អំពីទេពកោសល្យរបស់សត្វមួយចំនួន ដែល​មាន​សត្ថភាព អាចចេះនិយាយភាសាមនុស្ស និងចេះច្រៀងរាំ បានដូចមនុស្ស។ ប៉ុន្តែពេលនេះ ទស្សនាវដ្តី នឹងនាំប្រិយមិត្ត មក​ទស្សនាក្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពប៉ិនប្រសព្វ របស់បុរសជាតិស្បែកខ្មៅម្នាក់ ដែលគាត់បានធ្វើត្រាប់ តាម​សំលេង​សត្វ បានចំនួន ១៣ សំលេង ក្នុងរយៈពេលត្រឹមតែ មួយនាទីជាងប៉ុណ្ណោះ។

មិនថាសំឡេងសត្វលលក មាន់ គោ ក្តាន់ ឆ្កែ ទា ជាម ឆ្មា និងសំឡេងសត្វជាច្រើនទៀត ក៍បុរសម្នាក់នេះ អាចត្រាប់​សំលេង​បាន ដូចទាំងអស់ ដោយមិនភ្លាត់សំឡេងសូម្បីបន្តិចឡើយ។

វីដេអូរបស់គាត់ ត្រូវបានគេចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃទី ០៩ ខែមីននានេះ ហើយត្រូវបានអ្នកប្រើ​ប្រាស់​ជាច្រើន ចាប់អារម្មណ៍។ ដូច្នេះ ដើម្បីចង់ដឹងថា តើសម្លេងបុរសម្នាក់នេះ ពូកែយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្ត ទស្សនាដូចតទៅ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments