ទិវា​៨មិនា នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង និយាយ​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា

សាកលវិទ្យាធិកា និងសាកលវិទ្យាធិការង លោកគ្រូសាស្ត្រាចារ្យ ក៏ដូចជាសិស្សិត នៅសាកលវិទ្យាលយ័ស្វាយរៀង បានប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធនារិអន្តរជាតិ ៨មិនា ឆ្នាំ២០១៥ នៅក្នុងទីតាំងសាកលវិទ្យាល័យរបស់ខ្លូន។ កម្មវិធីនេះ ផ្តោតសំខាន់ទៅលើការលុបបំបាត់ អំពើហិង្សាចំពោះស្ត្រី និងកុមារ។

ជាមួយនឹងការចូលរួម របស់និស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប្រមាណជាង២០០នាក់ សាកល​វិទ្យា​ល័យស្វាយរៀង បានប្រារព្ធទិវាសិទ្ធនារី អន្តរជាតិ ៨មិនា នៅថ្ងៃទី០៧ ខែមិនាឆ្នាំ២០១៥ ដោយផ្តោតសំខាន់ទៅលើ ការ​លុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ។កម្មវិធី ដែលចាប់ផ្ដើម ពីម៉ោង៩ព្រឹក និងបិទបញ្ជប់នៅម៉ោង១១និង៣០នាទី នេះ ក៏មានការប្រកួតប្រជែង សួរឆ្លើយទាក់ទងនឹងសិទ្ធិស្ត្រី ចូលរួមដោយនិស្សិត១២ក្រុម ដើម្បីទទួលរង្វាន់អនុស្សាវរីយ៍ នៅ​ថ្ងៃ​ដ៏វិសេសវិសាលរបស់ស្ត្រីនេះដែរ។

សាកលវិទ្យាធិការលោក គង់ សារ៉ាវុទ្ធ បានថ្លែងឲ្យដឹង ពីការដឹងគុណ និងភាពវិសេសវិសាល របស់ស្រ្តីក្នុងលោក ដែល​មានចំណុច ដែលបុរសមិនអាចធ្វើបាន តែនាងអាចធ្វើបាន។ ក្នុងនោះ លោកបានពន្យល់ណែនាំគរុនិស្សិត ដែល​នឹង​ត្រូវ​ចេញទៅបង្រៀន នៅតាមមូលដ្ឋាន នាថ្ងៃអនាគត ឲ្យផ្តោតទៅលើបញ្ហាស្រ្តី ជាពិសេសឲ្យរូបភាពទាំងនេះ ស្តែងចេញ​តាម​​រយៈការអប់រំ។

និស្សិតឆ្នាំទីបីម្នាក់ ផ្នែករដ្ឋាបាលសារធារណៈ លោក នួន ណាត ដែលចូលរួមក្នុងក្រុមប្រកួតប្រជែង បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា បន្ទាប់ពីការចូលរួម នៅកម្មវិធីមួយនេះ លោកហាក់ទទួលបាន នូវភាពយល់ដឹងថ្មីមួយ ពាក់ព័ន្ធ​នឹងសិទ្ធនារី។ លោកថា ទោះជាទិវានេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំក៏ដោយ ក៏ការរំលោភបំពាន និងការប្រើអំពើហឹង្សា​ទៅលើស្រ្តី និងកុមារនៅតែមាននៅក្នុងសង្គម។ លោកបន្ថែមថា សកម្មភាពទាំងនេះ បានបង្ហាញឲ្យកាន់តែច្បាស់ ទៅលើ​អ្វី​ដែលមានស្រាប់។

និស្សិតរូបនេះ បានបញ្ជាក់ទៀតថា រាល់អ្វីដែលលោកទទួលបាន លោកនឹងធ្វើកាបញ្ជ្រាប (ធ្វើឲ្យជ្រាប) ទៅដល់មូលដ្ឋាន​របស់លោក ជាពិសេសគឺបុរស ឲ្យបានដឹងច្បាស់ ពីសិទ្ធរបស់ស្រ្តីបន្ថែម លើសពីអ្វីដែលពួកគេមាន។ លោក នួន ណាត ក៏មិនបានភ្លេច ថ្លែងប្រាប់ទស្សនាវដ្ដីដែរថា ពីក្នុងចំណោមក្រុមទាំង១២ នោះ គឺក្រុមរបស់លោក ជាអ្នកទទួលជ័យលាភី​លេខ​១។

នៅពេលបិទបញ្ជប់ នៃទិវាស្ត្រីអន្តរជាតិ ស្ដីពីការបំបាត់«អំពើហឹង្សា លើស្រ្តី និងកុមារ»នេះ នាយកសាកលវិទ្យាល័យ បាន​ធ្វើការចែកជូន នូវវត្ថុអនុស្សាវរីយ៍មួយចំនួន ទៅដល់អ្នកចូលរួមទាំ២០០នាក់។ សូមរំលឹកដែរថា ទិវាសិទ្ធនារីអន្ដរជាតិ ថ្ងៃ​០៨ ខែមីនា ឆ្នាំ២០១៥ ឆ្នាំនេះ ជាខួបលើកទី១០៤។ ទិវានេះ ត្រូវបានប្រទេសកម្ពុជា ប្រារព្ធធ្វើ សឹងតែជារៀងរាល់ឆ្នាំ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments