«អ្នក​​បោស​សំអាត​ផ្ទះ ដែល​ខ្ញុំ​ជួល​មក... ស៊ិច​ស៊ី​ម្លេះ!»

ជួលមនុស្ស មកធ្វើការបោសសំអាតផ្ទះ មិនប្រាកដថា នាងនឹងធ្វើការងារ ប្រកបដោយប្រសិទ្ធិភាពនោះទេ។ ហើយ​ដោយ​សារ តែមន្ទិលនេះហើយ ទើបម្ចាស់ផ្ទះ បានរកឃើញ នូវអាថ៌កំបាំងយ៉ាងពិសេស របស់អ្នកមកធ្វើការឲ្យខ្លួន ដែល​មិន​ត្រឹម​តែ​ធ្វើ​ការងារ មិនសមប្រកបទេ តែ...
អុញ... មើលស្ត្រីមកបោសជូតសំអាតផ្ទះឲ្យខ្ញុំ...!
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 28, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជាម្ចាស់ផ្ទះ សម្ដែងការងឿងឆ្ងល់ ជុំវិញប្រសិទ្ធិភាពការងាររបស់ អ្នកមកធ្វើការបោសជូត សំអាត​នៅក្នុង​ផ្ទះ​ខ្លួន... មន្ទិល​ដែលធ្វើឲ្យម្ចាស់ផ្ទះ ដាក់កាមេរ៉ាលាក់ខ្លួន ជាច្រើនកន្លែង នៅក្នុងផ្ទះដើម្បីចង់ដឹងមើល ថាតើអ្នក​មក​ធ្វើការ ក្នុង​ផ្ទះ​ខ្លួន​ម្នាក់​នេះ មកធ្វើអ្វីខ្លះ។

មិនខុសពីការសង្ស័យឡើយ។ ហើយមិនត្រឹមតែបានដឹងថា អ្នកមកធ្វើការនៅក្នុងផ្ទះឲ្យខ្លួន មិនខ្វល់ពីកិច្ចការ​ជូត​បោស​នោះ​ទេ តែថែមទាំងបានដឹងថា អ្នកមកធ្វើការវ័យក្មេង ស៊ិចស៊ីរូបនេះ មកសម្ដែងកាយវិការ«ក្ដៅសាច់» នៅ​ក្នុងផ្ទះ​ខ្លួន​នោះ​​ថែម​ទៀត។ នៅពេលដែល ត្រឡប់មកដល់ផ្ទះវិញ បុរសបានបើកមើលវីដេអូ ថតទុកដោយ​កាម៉េរ៉ា​ទាំងនោះមកវិញ ហើយ​បាន​ឃើញនូវរឿង ដ៏គួរឲ្យហួសចិត្ត។

មិនដឹងថា ស្រេកឃ្លានពីណាមកទេ តែពេលចូលមកដល់ក្នុងផ្ទះ នារីវ័យក្មេង បានយកទឹកផ្លែឈើ របស់ម្ចាស់​ផ្ទះ មក​លើក​«អក»ទាំងប្រអប់ តែមិនបានប្រយ័ត្ន បានធ្វើឲ្យកំពុបធ្លាក់ប្រលាក់នៅលើអាវ និងខោរបស់នាង។ ដោយ​មិនខ្វល់ថា ទីនេះ​ជាផ្ទះចៅហ្វាយ ដែលខ្លួនត្រូវមកធ្វើការនោះទេ តែយុវតីអ្នកបោសសំអាត បាន​ស្រាត​ខោ​អាវខាងក្រៅ​របស់នាង​ចេញ បញ្ចេញរូបរាងយ៉ាង«ស៊ិចស៊ី» មុននឹងយកខោអាវនោះ ទៅដាក់បោកជា​មួយ ខោអាវផ្សេងទៀត របស់ម្ចាស់ផ្ទះ។

បន្ទាប់ពីពេលនោះមក ដើម្បីរងចាំខោអាវរបស់នាងស្ងួតផង តារាស៊ិចស៊ីថ្មី បាននៅក្នុងផ្ទះចៅហ្វាយរបស់ខ្លួន ធ្វើបែប​វាហី ទាំងខ្លួនប្រាណ មានស្លៀកតែខោអាវទ្រនាប់។  គេឃើញនាងទូរស័ព្ទ ហាត់ប្រាណ និងធ្វើអ្វី​ផ្សេងៗ​ទៀត តែការងារ​«បោសសំអាត»របស់នាងវិញ ត្រូវបាននាងធ្វើតែបន្តិចប៉ុណ្ណោះ។

បើនិយាយឲ្យខ្លី ការងារបោសសំអាត នាងមិនសូវចំណាប់ទេ តែចំពោះរូបរាង និងសកម្មភាពទាក់ទាញ ដ៏​«ក្ដៅ​សាច់»​​របស់​នាងវិញ គឺអាចប្រជែងបាន ជាមួយតារាភាពយន្ដស៊ិចស៊ី នៅហូលីវូដ។ បើលោកអ្នកជាម្ចាស់ផ្ទះវិញ តើអ្នកគិត​ឃើញ​បែប​ណា ចំពោះនាង? ដេញចេញ? ប្រាប់ឲ្យនាងដូរ? ឬទុកកាម៉េរ៉ាទាំងនេះ ដើម្បីបន្តចាប់​រូប​ភាព​ពីនាងទៀត? វីដេអូនេះ ត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រជាច្រើន នៅអ៊ឺរ៉ុប ហើយបានបង្ក ឲ្យមានការ​ជ្រួល​ច្របល់ ពីសំណាក់​អ្នក​ទស្សនា​មិន​តិច​ទេ តាំងពីប៉ុន្មានខែមកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...