ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

នៅចុងសប្ដាហ៍ គួរស្ដាប់ភ្លេង រាំញាក់ញ័រខ្លះ ដើម្បីឲ្យធូរសសៃ... តែជាមួយនឹងស្ត្រី ឌីជេ (DJ) វៀតណាមម្នាក់នេះ មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ញាក់ ព្រោះ​ចង្វាក់​ភ្លេង​របស់​នាង​ទេ តែភ្នែករបស់អ្នក ក៏ច្បាស់ជាទ្រាំ មិនញាក់មិនបានដែរ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: កំសាន្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូមួយ ដែលឌីជេស្ត្រី នាង ម៉ារីយ៉ា ង្វៀន (Mariah Nguyen) ទើបនឹងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង បានបង្កឲ្យមានជ្រួលជ្រើមមិនតិចឡើយ។ វីដេអូឯកជន ដែលនាងកំពុងតែសាកល្បងម៉ិច (Mix) ចម្រៀង​របស់​នាង នៅក្នុងបន្ទប់នោះ មានមនុស្សចុចចូលទៅមើល ច្រើនម៉ឺននាក់ និងអ្នកចែកចាយបន្តជា៥០០ដង។

ប៉ុន្តែទំព័រវៀតណាម DJ NONSTOP Music - DJ.So1VN.Vn ដ៏ធំមួយទៀត បានយកវីដេអូរបស់នាងនេះ ទៅ​បង្ហោះ​បន្ត ជំរុញឲ្យមានការចែកផ្សាយ យ៉ាងគគ្រឹកគគ្រេង រហូតដល់ជាង ៣ពាន់នាក់ និងអ្នកចុចចូលទៅមើល ជិត​កន្លះ​លាននាក់។

វីដេអូនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យ Mix ចម្រៀងរបស់នាងប៉ុណ្ណោះទេ តែបង្ហញពីកាយវិការរស់រវើក ក្នុងអាជីពជា ឌីជេ និងព្រមទាំងរូបរាងស៊ិចស៊ី របស់នាងដែរ។ តើនរណាមួយ ដែលឃើញនាងហើយ ទ្រាំមិនចូល​ទៅរាំ ជាមួយនឹងចង្វាក់ភ្លេងរបស់នាងនោះ? រាំ!ៗ!... រាំ គឺច្បាស់ជារាំងហើយ! តែភ្នែកអ្នករាំ ក៏រាំជាមួយដែរ ! :-)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...