រវាង​ជន​ពិការ​ខ្មែរ និង​តារា​ចម្រៀង Bruno Mars តើ​នរណា​អស្ចារ្យ​ជាង?

ជនពិការមួយក្រុម បាននាំគ្នាសម្តែងត្រាប់តាមបទ «Uptown Funk» ជាបទចម្រៀងរបស់តារាចំរៀង ដ៏ល្បីឈ្មោះ នៅ​សហរដ្ឋ​អាមេរិក Bruno Mars។ ការសម្តែងរបស់ក្រុមជនពិការខាងលើនេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍ នៅ​លើ​បណ្តាញ​អ៊ីនធើណេត យ៉ាងខ្លាំងក្លា។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បទ Uptown Funk ជាបទចម្រៀង របស់តារាចំរៀងដ៏ល្បីឈ្មោះ នៅសហរដ្ឋអាមេរិក Bruno Mars បានទទួល ការ​គាំទ្រ​ខ្លាំង ពីទស្សនិកស្ទើពេញពិភពលោក ហើយក៏ជាបទមួយ ដែលត្រូវ​បានជាតិសាសន៍ផ្សេងទៀត​មួយ​ចំនួន យកមកសម្តែងត្រាប់តាម។ ដោយឡែកក្រុមយុវជន ដែលជនពិការរបស់អង្គការ ពង្រឹងលទ្ធភាពជន​ពិការ​កម្ពុជា តាមរយៈ សិល្បៈអេពិកកម្ពុជា (Epic Arts Cambodia) បាននាំគ្នាសម្តែងត្រាប់តាម បទចម្រៀងនេះដែរ។

វីដេអូដែលក្រុមជនពិការ របស់អង្គការខាងលើ បាននាំគ្នាសម្តែងត្រាប់តាមនេះ ទទួលបានការចាប់អារម្មណ៍ និង​គាំទ្រជាខ្លាំងពីទស្សនិក។ ទទួលបានការចាប់អារម្មណ៍ ដោយសារតែវិដេអូរបស់ក្រុម ជនពិការខាងលើនេះ ផលិត​​ឡើងដើម្បីលើកទឹកចិត្តដល់ជនពិការ។ ក្នុងរយៈពេល៤ថ្ងៃ ដែលវីដេអូនេះ បង្ហោះនៅលើបណ្តាញ​អ៊ីនធើណេត ទទួលបានការចុចមើលរហូតដល់ជាងបីម៉ឺនដង។

ចម្រៀងបទ Uptown Funk របស់របស់តារាចម្រៀង និងអ្នកនិពន្ធអាមេរិកលោក Bruno Mars គឺជាបទដែល​ពេញ​និយម ពីប្រជាជននៅលើសាកលលោក ក្នុងរយៈ៦សប្ដាហ៍ជាប់គ្នា បទនេះបានឈរកំពូលគេ លើតារាង Billboard អាមេរិកនិង ៧សប្ដាហ៍លើ Singles Chart របស់អង់គ្លេស។ បទបានដាក់នៅលើបណ្តាញយូធូប ក្នុង​អំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃនេះ បទចម្រៀងនេះ មានអ្នកចុចចូលមើល មិនតិចជាង ២៣៨ លាន​ដង​នោះទេ៕

ទស្សនាវីដេអូនៃការសម្តែរបស់ជនពិការកម្ពុជា និងរបស់តារាចម្រៀងអាមេរិច មួយណាគួឱ្យចាប់អារម្មណ៍ជាង?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...