តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

នេះជាលើកទីមួយហើយ ដែលតារាម៉ូដែល របស់ទស្សនាវដ្តី ផ្លេយ៍ប៊យ (Playboy) បានបង្ហាញអារម្មណ៍ឈឺចាប់ និង​មាន​វិប្បដិសារី បន្ទាប់ពីឪពុករបស់ខ្លួនបានចងករសម្លាប់ខ្លួន ដោយសាឃើញរូបអាក្រាតរបស់កូនស្រី។ ការ​សម្លាប់​ខ្លួន​របស់​ឪពុក បានធ្វើឱ្យនាង Loredana Chivu សោកស្តាយជាខ្លាំង។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារា​ម៉ូដែល​របស់​ទស្សនាវដ្តី Playboy នាង ឡូរីដាណា ជីវូ (Loredana Chivu) ដែល​មាន​អាយុ​២៥ ឆ្នាំ បាន​និយាយ​ថ្លែង​ពី​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត និង​ការ​សោក​ស្តាយ​បស់​នាង បន្ទាប់​ពី​ដឹង​ថា​ ឪពុក​របស់​នាង​បាន​សម្លាប់​ខ្លួន ក្រោយ​ពី​បាន​ដឹង​ថា នាង​បាន​ក្លាយជា​តារា​ម៉ូដែល​«អាក្រាត»។

តារា​ម៉ូដែល​រស់​នៅ​ក្នុងរដ្ឋធានី ​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី​រូប​នេះ បាន​រៀប​រាប់​ទាំង​ឈឺ​ចាប់​ក្តុក​ក្តួល​ក្នុង​ចិត្ត​ថា៖ «ឪពុក​របស់​ខ្ញុំ បាន​សម្លាប់​ខ្លួន ដោយ​សារ​តែ​រូប​ថត​ស្រាត​របស់​ខ្ញុំ»។ តារា​ម៉ូដែល​ថត​ស្រាត​រូប​នេះ​បន្ត​ថា នាង​ដឹង​ថា ឪពុក​របស​នាង​ប្រាកដ​ជា​ខ្វាយ​ខ្វល់ អំពី​រឿង​នេះ ប៉ុន្តែ​នាង​មិន​ដែល​គិត​សោះ​ថា ឪពុក​ជា​ទី​ស្រលាញ់​របស់​នាង​អាច​នឹង​សម្លាប់​ខ្លួន​ឡើយ។ នាង ជីវូ បាន​ថ្លែង​ទៀត​ថា៖ «គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់។»

នាង ឡូរីដាណា ជីវូ បានរៀបរាប់ថា នាងនិងឪពុករបស់នាង តែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ប៉ុន្តែ វាបានផ្លាស់ប្តូរទៅវិញ នៅពេលនាងមានអាយុ ១៨ ឆ្នាំ និងក្នុងពេលដែលនាងចាប់ផ្តើមរូបថតអាក្រាត ឱ្យ​ទស្សនាវដ្តី Playboy របស់ប្រទេស រ៉ូម៉ានី។ ទំនាក់ទំនងរវាង Loredana ជាមួយនឹងឪពុក កាន់តែដាច់​ឆ្ងាយ​ពី​មួយថ្ងៃទៅមួយថ្ងៃ បើទោះជានាងខិតខំផ្សះផ្សាគ្នា ជាមួយគាត់ក៏ដោយ។ ឡូរីដាណា គិតថា រឿងនេះបាន​កន្លង​ផុត អស់រយៈពេលយ៉ាងយូរទៅហើយ ប៉ុន្តែអ្វីដែលនាងមិនបានគិតដល់នោះ គឺនាងបានឃើញ​ឪពុក​របស់​នាង ចងករសម្លាប់ខ្លួននៅក្នុងផ្ទះ។

«ខ្ញុំបានប្រទះឃើញ ឪពុករបស់ខ្ញុំ ចង.ក នៅលើធ្នឹមផ្ទះ។ គាត់មិនបានបន្សល់ទុកសំបុត្រ ឬពាក្យពេចន៏​អ្វី​ឡើយ ខណៈគ្រប់គ្នាបាននិយាយថា ការសម្លាប់ខ្លួននេះ គាត់ហាក់បីដូចជាមានការរីករាយ ហើយវាពិតជា​រឿង​អាថ៌កំបាំងខ្លាំងណាស់។ មិនដឹងថា ហេតុអ្វីទើបគាត់ធ្វើបែបនេះឡើយ។» នេះជាការថ្លែងបញ្ជាក់ របស់​តារាម៉ូដែល ដែលពោរពេញទៅវិប្បដិសារីរូបនេះ។

ឡូរីដាណា ដែលមានអាយុ២៥ឆ្នាំ និង រស់នៅក្នុងរដ្ឋធានី ប៊ុយការ៉េស របស់ប្រទេស រ៉ូម៉ានី បានឱ្យដឹងបន្តថា នាងមិនបានទម្លាយអាថកំបាំងនេះ អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយការស្លាប់របស់ឪពុកដោយ​មិន​ដឹង​អ្វីសោះ និងមិនបានធ្វើការបកស្រាយអំពីការ ខ្វែងគំនិតគ្នារវាងនាង និងគាត់ គឺជារឿងឈឺចាប់បំផុត​សម្រាប់​នាង៕

វីដេអូផ្សេងទៀត ពីនាង ជីវូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...