ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ឆ្នាំ២០១៥ បានផ្ដើមដោយការបន្ត​ឯកត្តកម្ម របស់នាង ម៉េរ៉ា ហៀល (Mayra Hills) ក្នុងចំណាត់ថ្នាក់ស្ត្រីមាន​សុដន់​ធំ​ជាង​គេ ក្នុងពិភពលោក៖ មួយចំហៀងទំងន់៩គីឡូក្រាម។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៦​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 28, 2015
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុង​ជីវិត មនុស្ស​ត្រូវ​ការ​ក្ដី​សុបិន្ដ​ខុសៗ​គ្នា។ តែ​ក្ដី​សុបិន្ដ​របស់​នាង ម៉េរ៉ា ហៀល ដែល​គេ​ស្គាល់​ឈ្មោះ​ក្រៅ​របស់​នាង បេសាញ (Beshine) ជាតិ​អាល្លឺម៉ង់ មាន​លក្ខណៈ​ពិសេស និង​បង្ក​ឲ្យ​អ្នក​ផង​ជ្រួល​ជ្រើម​ជាង​គេ។ នោះ ក៏​ព្រោះ​តែ​សុដន់​របស់​នាង មាន​ទំហំ​ដ៏​ធំ​មហិមា​ជាងគេ​ក្នុង​ពិភពលោក។

ជា​ការ​ពិត​ហើយ សុដន់​ទាំង​គូរ មិន​មែន​ជា​សុដន់​តាម​ធម្មជាតិ​នោះ​ទេ។ តែ​វា​មាន​ទងន់ ១៨​គីឡូក្រាម (មួយ​ចំហៀង​៩​គីឡូ​ក្រាម) ហើយ​តម្រូវ​ឲ្យ​មាន​អាវ​ទ្រនាប់​ទំហំ​ដល់​ទៅ ១៣៥L ខ្នាត​អាវ​អាមេរិកាំង ឬ​៨៥Z ខ្នាត​អាវ​នៅ​ស្រុក​ខ្មែរ​យើង។ ក្នុង​សុដន់​ទាំង​ពីរ មាន​ផ្ទុក​សារជាតិ​រាវ​ប្រមាណ​ជា១០​លីត្រ ដើម្បី​បង្ក​ឲ្យ​មាន​ទំហំ​រហូត​ដល់​ប៉ុណ្ណេះ។

មិនមែនតែសៀវភៅឯកត្តកម្មពិភពលោកទេ ដែលបានទទួលស្គាល់រូបនាង តែនៅតាមបណ្ដាញសង្គមវិញ ក៏នាងមានឈ្មោះល្បីរួចជាស្រេចដែរ។ គ្រាន់តែនៅលើទំព័រទ្វីសធើរ នាងមានអ្នកតាមដានគណនីរបស់នាង ប្រមាណជាជាង១២៤ ពាន់នាក់។ ភាពល្បីល្បាញពីសុដន់«មហាយក្ស»របស់នាង ឲ្យជួយឲ្យនាងអាចរក​ប្រាក់​បានមិនតិចឡើយ តាមរយៈរូបភាព ឬវីដេអូដែលនាងផ្សព្វផ្សាយតាមអ៊ិនធើណែត ជាពិសេសនៅលើ​គេហទំព័រផ្លូវការរបស់នាង។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...