កូន​ប្រុស ស៊ិន ស៊ីសាមុត ទទួល​មរណៈភាព​ដោយ​ខ្យល់​គរ

ដំណឹងដ៏គួរន្ធត់ បានធ្លាក់មកទៀត។ លោក ស៊ីន ច័ន្ទឆាយា កូនប្រុសបង្កើតអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បានទទួលមរណៈភាពនៅថ្ងៃទី២០ ខែមករា នេះ ដោយកើតខ្យល់គរ ដួលបោកក្បាល នៅក្នុងផ្ទះរបស់លោក។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 20, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ស៊ីន ច័ន្ទឆាយា កូន​ប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ដែល​មាន​វ័យ​ប្រហែល​ជា​៦០​ឆ្នាំ បាន​ទទួល​មរណៈភាព​ហើយ កាល​ពី​វេលា​ម៉ោង​ជាង ១១ នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។ មូល​ហេតុ​ដែល​នាំ​ឱ្យ​ទទួល​មរណភាព​នេះ បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ក្បាល​ដ៏​ធ្ងន់​ធ្ងរ ក្រោយ​ពី​ខ្យល់​គរ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល និង​បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ។

សព​លោក ស៊ិន ច័ន្ទឆាយា តម្កល់​ធ្វើ​បុណ្យ​នៅ​ផ្ទះ​លេខ​៥០B ផ្លូវ​២០៤ ខាង​ត្បូង​សាលា​បឋម​សិក្សា​ទឹក​ល្អក់​៣ ខាង​ក្រោយ​ផ្សារ​ឃ្លាំង​រំសេវ។

ដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ិន ច័ន្ទឆាយា បានធ្វើមហាជនានា និងបណ្តា​សិល្បៈករ​សិល្បៈ​ការនី មានការសោកស្តាយជាខ្លាំង។ បើតាមលោក សុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ បានឲ្យដឹងថា ស្អែក​នេះម៉ោង៩ព្រឹក សមាគមសិល្បករខ្មែរ នឹង​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ហើយលោកបានអំពាវនាវ ឱ្យមិត្ត​សិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួម​គោរព​បុណ្យ​សព​កូន​ប្រុស​បង្កើត​របស់​លោក ស៊ិន ស៊ីសាមុត នេះ។

កន្លងមកថ្មីៗនេះ លោកស៊ិន ច័ន្ទឆាយា និងម្តាយ ទើបនឹងទាមទារ កម្មសិទ្ធិបញ្ញាលើចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ចំនួន ៧៣បទ ដើម្បីកុំឱ្យមានថតចម្លង ឬលួចទំនុកច្រៀងទៅធ្វើអាជីវកម្មបន្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...