​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!

គោញីមួយក្បាលកើតកូនម្តងបានប្រាំក្បាល ផ្អើលអស់អ្នកស្រុកទៅចោមរោមមើល ព្រោះមិនដែលឃើញពីមុនមក។ នេះជារឿងមួយដែលម្ចាស់គោនិងអ្នកជិតខាង នឹកស្មានមិនដល់។
​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!
មេគោ និងកូនទាំងប្រាំ។ កូនគោបីក្បាល នៅលើក្រណាត់ស្លាប់ នៅសល់តែកូនដែលដេកលើដីប៉ុណ្ណោះ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ក. សោភណ្ឌ ( [email protected]) - ភ្នំពេញថ្ងៃទី៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 11, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធម្មជាតិ​កម្រ ដែល​ថ្លែង​ពី​សត្វ​គោ​ញី​មួយ​ក្បាល​សម្រាល​កូន បាន​កូន​ដល់​ទៅ​ប្រាំ​ក្បាល​នេះ កើត​ឡើង​នៅ ភូមិ​ស្នាយបាំង ឃុំ​កំពង់សឹង ស្រុក​ព្រះ​ស្តេច​ខេត្ត​ព្រៃវែង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​ទី៥​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​មករា​ឆ្នាំ២០១៥​នេះ។ ប្រភព​ពី​ម្ចាស់​គោ លោក កាត់ វ៉ន បាន​ឲ្យ​ដឹង​ថា កាល​ពី​កូន​លើក​ដំបូង មេ​គោ​នេះ​មាន​កូន​ភ្លោះ (ពីរ​ក្បាល) ម្តង​រួច​មក​ហើយ។ ស្រាប់​តែ​ឥឡូវ កើត​លើក​ទី​ពីរ បាន​កូន​ដល់​ទៅ​ប្រាំ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ស្រុក​មក​មើល។ ម្ចាស់​គោ​បាន​និយាយ​ទៀត​ថា លោក​ចិញ្ចិម​គោ​នេះ​តាម​ធម្មតា ដូចគេ​​ដូច​ឯង តែ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​មាន​កូន​ច្រើន​ជាង​គេ​នោះ​ទេ។

ម្ចាស់គោ​​ដែល​កើត​កូន​បាន​ច្រើន​ប្លែក​ខាង​លើ​បាន​បញ្ជាក់​ថា មេ​គោ​នេះ​ប្រើ​ពេល​វេលា​សម្រាល​កូន ដល់​ទៅ​៣​ដង។ លើក​ទី១ បាន​១ក្បាល លើក​ទី២ បាន​១ក្បាល​ទៀត និង​លើក​ទី៣ បាន​ដល់​ទៅ​៣ក្បាល។ ប៉ុន្តែ​ជា​អកុសល កូន​គោ​៣​ក្បាល​ក្នុង​ចំណោម​កូន​គោ​ទាំង​ប្រាំ​ក្បាល​បាន​ស្លាប់ នៅ​រស់​បាន​តែ​២ក្បាល​ប៉ណ្ណោះ។ លោក​បន្ថែម​ថា គោ​ទាំង​៥ក្បាល​ដែល​កើត​មក​នោះ ១ក្បាលៗ​ទម្ងន់​ប្រហែល​៤ ទៅ​៥​គីឡូក្រាម ចម្លែក​តែ​កូន​គោ​ក្បាល​ទី៥ មាន​រូប​រាង​តូច​ខុស​គេ និង​មាន​ទម្ងន់​ប្រហែល​ជា​កន្លះ​គីឡូក្រាម​ខុសគេ។

រឿងដ៏ចម្លែកនៅឯខេត្តព្រៃវែងនេះ ត្រូវបានអ្នកជិតខាងមួយចំនួនមិនជឿ ហើយផ្អើលទៅចោមរោមមើល រហូត​ដល់ផ្ទះគ្រួសារដែលចិញ្ចិមគោនោះ។ នៅក្នុងគ្រួសារនេះមានតែគោពីរក្បាលទេ ហើយសុទ្ធតែគោញី​ទាំង​ពីរ ចំណែកឯគោមួយក្បាលទៀតកើតកូនមកធម្មតា មិនមានកូនច្រើនដូចកូនជ្រូក ដូចមេគោ​ខាង​លើ​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...