សង្ឃ​មួយ​អង្គ​ទៀត នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​កោះ​ទៅ​សាក​សួរ

តុលាការដំបូងរាជធានីភ្នំពេញ បានចេញដីការនិមន្តហៅព្រះតេជគុណ កែវ សុម៉ាលី ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី ២៣ ខែធ្នូខាងមុខនេះ ពីករណីប្រើអំពើរហឹង្សាដោយចេតនា។

នៅក្នុងដីកាកោះមួយ ដែល​បាន​ចុះ​ហត្ថលេខា ដោយ​ព្រះ​រាជ​អាជ្ញា​រង នៃ​អយ្យការ​អម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនឡុង បាន​និមន្ត​ហៅ​ព្រះ​តេជគុណ កែវ សុម៉ាលី ដែល​គង់​នៅ​វត្ត​នាគវ័ន្ត ផ្លូវ​លេខ​១៣២ ក្រុម​១០៥ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ទៅ​សាកសួរ​ពី​ដំណើរ​រឿង ហឹង្សា​ដោយ​ចេតនា តាម​បណ្តឹង​របស់​ព្រះ​តេជគុណ​ព្រះ​នាម ឡុង ឆេងហ៊ី។ ព្រះ​តេជគុណ កែវ សុម៉ាលី ត្រូវ​បាន​កោះ​ឲ្យ​បង្ហាញ​កាយ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​៨ និង​៣០នាទី ខាង​មុខ។

សាលាដំបូង​ដដែល ក៏​បាន​កោះ​​ហៅ​​សាក្សី​ចំនួន​ពីរ​អង្គ និង​នាក់​ដែរ ដើម្បី​ចូល​ទៅ​ធ្វើការ​បំភ្លឺ​ពី​ករណី​នេះ នៅ​ថ្ងៃ​ទី ២២ ខែធ្នូ មួយ​ថ្ងៃ​មុន ថ្ងៃ​ដែល​ព្រះ​តេជគុណ កែវ សុម៉ាលី ត្រូវបានកោះ។

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

ហេតុការណ៍ជម្លោះរវាងព្រះសង្ឃទាំងពីរអង្គ គឺព្រះតេជគុណ ឡុង ឆេងហ៊ី និងតេជគុណ កែវ សុម៉ាលី បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​ កន្លងមកនេះ។ សាក្សី​នៅ​នឹង​កន្លែង​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ ឡុង ឆេងហី បាន​យក​ទូរសព័្ទ​ទៅ​ថត​រូប​ព្រះ​សង្ឃ កែវ សុម៉ាលី ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សង្គម​ផ្សេងៗ។ ប៉ុន្តែ​ព្រះ​សង្ឃ កែវ សុម៉ាលី បាន​កៀស​ទូរសព្ទ័​នោះ​ចេញ បណ្តាល​ឲ្យ​មាន​ការ​ប្រទូស​ប្រវ៉ាយ​គ្នា​ឡើង និងមាន​របួស​សើរ​ស្បែក​​ទាំង​សង​ខាង។ ប៉ុន្តែករណីនេះ ត្រូវបានចៅអធិការវត្តនាគវ័ន្ត ធ្វើការសម្របសម្រួលចប់​សព្វគ្រប់​អស់​ហើយ។

ចំពោះការចេញដីការកោះនិមន្តព្រះសង្ឃ ទៅសាកសួរ របស់តុលាការនេះ ត្រូវបានមតិមួយចំនួនលើកឡើង​ថា បានធ្វើខុសនឹងច្បាប់ព្រះពុទ្ធសាសនា។ ព្រះតេជគុណ អ៊ិន ពុទ្ធី ចៅអធិការវត្តជ័យមុនី ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ធ្លាប់មានសង្ឃដីកាឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ការដោះស្រាយវិវាទក្នុង​ព្រះពុទ្ធ​សាសនា គឺស្ថិតក្រោមការធារៈដីការរបស់ព្រះសង្ឃចៅអធិការ ឫមន្ទីរក្រសួងធម្មការ និងសាសនាជាអ្នក​ដោះ​ស្រាយ និងសាកសួរបញ្ហាទាំងនោះ។ ហើយប្រសិនបើក្រសួងធម្មការសួរនាំទៅ ដឹងថាមានទោសកំហុស​ពិត​មែន ទើបតម្រូវឲ្យព្រះសង្ឃដែលមានកំហុសនោះផ្សឹក រួចផ្តល់ឲ្យច្បាប់តុលាការជាអ្នក​ដោះស្រាយតាមផ្លូវ​ច្បាប់ ដូចជនដទៃអញ្ចឹងដែរ។

តេជគុណបានបន្ថែមទៀតថា ការកោះនិមន្តព្រះសង្ឃទៅទាំងស្បង់ចីវរដូច្នេះ ស្មើនឹងការម៉ាក់ងាយ លើច្បាប់​ព្រះពុទ្ធសាសនា ហើយវាជារឿងធម្មតាទៅហើយ សំរាប់កម្ពុជាដែលតែងតែ ហៅលោកសង្ឃទៅសួរនាំ​នៅ​​ក្នុង​តុលាការ ឫចាប់ព្រះសង្ឃដាក់ឃុំឃាំងទាំងមិនទាន់បានផ្សឹកដូច្នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments