ឡាន​ដឹក​ដី​ដាច់​ហ្វ្រាំង រអិល​ចុះ​ពី​ស្ពាន​មុន្នី​វង្ស​បុក​ម៉ូតូ​ច្រើន​គ្រឿង​ស្លាប់​ម្នាក់

ហ្វាំងឡានដាច់ នៅកណ្ដាលជំរាលស្ពាន បណ្តាលឲ្យរអិលទៅមុខ មកបុកម៉ូតូមួយគ្រឿងស្លាប់ម្នាក់ របួសម្នាក់នៅ​នឹង​កន្លែង និងម៉ូតូប្រាំមួយគ្រឿងទៀត រងការខូចខាត និងម្ចាស់រងរបួសជាទម្ងន់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 09, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅម៉ោងប្រមាណ ជា៤រសៀល​ថ្ងៃ​ទី០៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ​បាន​កើត​ឡើង នៅ​លើ​ស្ពាន ព្រះ​មុន្នីវង្ស ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ទល់​មុខ​ហាង ពន្លឺចន្ទ័ បង្ក​ដោយ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​មួយ​គ្រឿង ពាក់​ស្លាក​លេខ ក៦១៤៨ ភព ៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ។

សាក្សីនៅនឹង​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ឡាន​ដឹក​ដី​ធុន​ធ្ងន់​ខាង​លើ បើកបរ​ពី​លិច​ទៅ​កើត ក្នុង​ទិស​ដៅ​ចុះ​ពី​ស្ពាន ពេល​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​រថយន្ត​ដាច់​ហ្វាំង ជាន់​មិន​ជាប់ ក៏​បាន​​រអិល​ជ្រុល​ទៅ​ បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​នោះ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ។ មិន​តែ​ប៉ុណ្ណោះ ម៉ូតូ​ប្រាំ​មួយ​គ្រឿង​ទៀត ដែល​នៅ​ស្រប​ទិស​ជា​មួយ​គ្នា ក៏​រង​ការ​​ខួច​ខាត និង​ម្ចាស់​ម៉ូតូ​ម្នាក់​ទទួល​រង​របួស​ជើង​ជា​ទម្ងន់។

នគរបាលដែលជាអ្នកធ្វើអន្តរាគន៍ នៅទីនោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី យឿន ភេទប្រុស អាយុ​៣២​ឆ្នាំ មានកូនស្រីពីរនាក់ មុខរបររត់ម៉ូតូឌុប រស់នៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានបញ្ជាក់ទៀតថា ជនបង្ករហេតុត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ ប៉ុស្ត៍នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំនុំរឿង និងធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ រីឯរថយន្ដ និងម៉ូតូដែលខូចខាតទាំងអស់ ត្រូវបាននគរបាល ស្ទូចយកទៅកាន់ប៉ុស្ដ៏នគរបាលដូចគ្នា ដើម្បីរងចាំម្ចាស់មកដោះស្រាយ ទាំងសងខាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...