រថយន្ត​វីកូ បុក​ម៉ូតូ របួស​ធ្ងន់ នៅ​ក្បែរ​ផ្សារ​ដើម​គរ

ឡានបើកលឿនហួសល្បឿនកំណត់ បានបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូរងរបួសធ្ងន់ នៅត្រង់ក្បាលរហូតដល់សន្លប់។ បន្ទាប់ពីហេតុការណ៍នេះភ្លាម ម្ចាស់រថយន្ត បានគេចខ្លួនបាត់ស្រមោល។
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 20, 2014
  • ប្រធានបទ: គ្រោះថ្នាក់ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចររាចរណ៍​មួយ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១១​និង​២នាទី នៅ​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា នៅ​ផ្លូវ​៣៣៦ កែង​នឹ​ង​ផ្លូវ​ឈូក​ទិព្វ ឬ​ឡាក់គី​ស្តា នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ដែល​បង្ករ​ដោយ​រថយន្ត​ម៉ាក តូយ៉ូតា វីកូ ពណ៌​ប្រផេះ​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2K-9479បាន​បុក​ជា​មួយ​ម៉ូតូ​សង់ឌ្រីម​ សេរី​២០១៤ ដែល​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​CS-2606។ គ្រោះ​ថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​នៅ​ខាង​ក្រោយ​មួយ​រូប ត្រូវ​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ។

សាក្សីនៅនឹងកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​គ្រោះ​ថ្នាក់ បើក​បរ​ពី​លិច​ទៅ​កើត ចំណែក​ម៉ូតូ​រងគ្រោះ​បើក​បរ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ផ្លូវ​បំបែក រថយន្ត​ដែល​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ចាប់​ហ្វ្រាំង​ឡាន​មិន​ទាន់ បាន​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកស្រី នួន ហ៊ី ដែល​ជិះ​នៅ​ខាង​ក្រោយ ត្រូវ​របួស​បែក​ក្បាល​ហូរ​ឈាម​។ ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​បង្ក​ហេតុ បាន​រត់​គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ។

ម្ចាស់​ម៉ូតូ​រងគ្រោះ​ លោក ប៊ុត អូន រស់​នៅ​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង សព្វ​ថ្ងៃ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​របស់​លោក ត្រូវ​បាន​រថយន្ដ​បុកពេញទំហឹង ដួលទៅម្ខាង។ រីឯអ្នកមីង នួន ហ៊ី ត្រូវបានអួស​បោក​ក្បាលនឹងថ្នល់ ដាច់សក់ពេញថ្នល់ហើយសន្លប់នៅនឹងកន្លែង។

ប៉ុន្តែនៅចំពោះមុខអ្នកយកព័ត៌មាន អ្នកស្រី នួន ហ៊ី បានងើបមកអង្គុយវិញ តែមិនដឹងថា ស្ថានភាពរបួស​របស់​អ្នកស្រីយ៉ាងណានោះទេ។ រីឯរថយន្តបង្កហេតុវិញ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច យកទៅដំកល់ទុក នៅប៉ុស្ត៍​ផ្សារដើមគរ ដើម្បីរងចាំម្ចាស់ មកធ្វើកាដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...