រំជួល​ចិត្ត ជា​មួយ​ម្ចាស់​ពាន​ដឹវយ្សន៍ កាល​ពី​យប់​ម៉ិញ (vdo)

ទីបំផុតទៅម្ចាស់ពានឌឹវយ្សន៍កម្ពុជា ត្រូវបានរកឃើញហើយ គឺបេក្ខជន ប៊ុត សីហា មកពីខេត្តកំពុងស្ពឺ និងជា​កូន​ក្រុម​របស់​លោក ឆន សុវណ្ណរាជ ជាអ្នកលើកពានជ័យលោភី របស់កម្នវិធីប្រលងចម្រៀង ឌឹវយ្សន៍កម្ពុជា ក្នុងរដូវ​កាល​ទីមួយ​នេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 17, 2014
  • ប្រធានបទ: The Voice
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងវិនាទី នៃ​ការ​ប្រកាស​លទ្ធផល បេក្ខជន​ទាំង​បួន​នាក់​ចុង​ក្រោយ របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ថ្នាក់​ពិភពលោក ឌឹវយ្សន៍ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​អង្គុយ​កៅអី​មិន​ជាប់ អ្នក​ខ្លះ​ស្ទើ​ភ្លេច​ដក​ដង្ហើម ព្រោះ​តែ​ចាំ​ផ្ទៀង​ស្តាប់ នូវ​ការ​ប្រកាស​លទ្ធផល។ ប៉ុន្តែ​នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល សម្លេង​លាន់​ទ្រហឹង​ពេញ​ឆាក ឌឹវយ្ស បាន​បន្លឺ​ឡើង ដើម្បី​អបអរ​ដល់​ម្ចាស់​ជ័យ​លាភី។

ប៊ុត សីហា ជាបេក្ខជនម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ជា​កូន​ទើប​តែ​កំព្រា​ឪពុក​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ជា​មួយ​នឹង​បទ​ចម្រៀង​ពីរ​បទ ដែល​ខ្លួន​បាន​បក​ស្រាយ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ចង្វាក់​ញាក់ និង​បទ​បែប​មនោសញ្ចេតនា។ បទ​ចម្រៀង ដែល​បេក្ខជន​ម្ចាស់​​ជ័យ​លាភី​នេះ បាន​បក​ស្រាយ​ផ្តួល​បេក្ខជន​បី​ទៀត មាន​ចំណង​ជើង​ថា​ «ស្រលាញ់​បង​គ្មាន​អនាគត​ទេ» និង​បទ​«គ្មាន​អូន​បង​នៅ​តែ​ជា​បង» ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន បាន​បោះឆ្នោត​គាំ​ទ្រ​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី The Voice Cambodia ក្នុង​រដូវ​កាល​ទី​មួយ​នេះ។

នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកានេះ បេក្ខជនទាំង៤នាក់ ម្នាក់ៗច្រៀងចម្រៀងចំនួន២បទ គឺ​បទមនោសញ្ចេតនា១បទ និងបទញាក់កន្រ្តាក់អារម្មណ៍១បទ ។

ប៊ុត សីហា បានយកឈ្នះបេក្ខជនបីរូបទៀត ដែលគេមើលឃើញថា មានសមត្ថភាពមិនចាញ់ខ្លួនឡើយ។ ព្រម​គ្នានឹងមោទនភាពក្លាយជាម្ចាស់ពានដំបូង បេក្ខជនមកពីខេត្តកំពង់ស្ពឺរូបនេះ ទទួលបានទឹកប្រាក់ចំនួន ១០០​លានរៀល និងក្លាយជាតារាចម្រៀងចុះកុងត្រា ជាមួយផលិតកម្មរស្មី ហង្សមាស។ លើសពីនេះ ម្ចាស់​ជ័យ​លាភី​ឌឹវយ្សន៍ក្នុងរដូវកាលទីមួយនេះ បានទទួលបានរង្វាន់ម៉ូតូហុងដា ២០១៥ ចំនួន១គ្រឿង និងស្រាបៀ​កម្ពុជា ២០កេសទៀត។

ដោយឡែកបេក្ខជនបីនាក់ទៀត មិនបានជាប់ជយលាភីកាលពីយប់ម៉ិញ ក៏ទទួលបានម៉ូតូហុងដាម្នាក់​មួយ​គ្រឿង ទឹកប្រាក់ចំនួន ១០០០ដុល្លារសហរដ្ឋអាមេរិកដែរ ពីកម្មវិធី និងស្រាបៀរកម្ពុជា ២០កេសផងដែរ ៕

សូមស្ដាប់ និងទស្សនាឡើងវិញ នូវទឹកដម និការសម្ដែង របស់អ្នកចម្រៀងថ្មី លោក ប៊ុត សីហា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...