អាជ្ញា​កណ្ដាល​បាល់​ទាត់​លើក​កាត​លឿង?... ​យក​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ទៅ! (vdo)

ហេតុការណ៍ក្នុងកីឡាបាល់ទាត់ កាន់តែប្លែកៗឡើងហើយ។ គ្រាន់តែបានព្រមាន ដោយលើកកាតលឿងមួយសោះ អាជ្ញាកណ្ដាលដ៏អភ័ព បានទទួលមួយដៃចំកណ្ដាលមុខ។
រូបថតផ្ដិតពីវីដេអូ បង្ហាញពីការវាយតប់របស់កីឡការចាំទី ទៅលើអាជ្ញាកណ្ដាល។

សម័យកាលនេះ ដូចជា​មិន​អំណោយ​ផល សម្រាប់​ក្រុម​អាជ្ញា​កណ្ដាល​បាល់​ទាត់​ទេ។ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​ណា​មួយ របស់​អាជ្ញាកណ្ដាល ដែល​មិន​សូវ​សម​ប្រកប ហើយ​ត្រូវ​បាន​ក្រុម​ម្ខាង​មិន​សប្បាយ​ចិត្ត អាជ្ញា​កណ្ដាល​ច្បាស់​ជា​ទទួល​ប្រតិកម្ម​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​ជេរ​ប្រទេច ឬ​ពាក្យ​សម្ដី​មិន​គប្បី​ដែរ។ ជា​ពិសេស នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប៉ះពាល់​រហូត​ដល់​ការ​វាយ​តប់ ទៅ​លើ​រាង​កាយ​របស់​អាជ្ញា​កណ្ដាល ក៏​តែង​ត្រូវ​បាន​ឃើញ​កើត​ឡើង ជា​ញឹក​ញាប់​ដែរ។

ជាតឹងតាងជាក់ស្ដែង នៅក្នុងការប្រកួតរវាង ក្រុម NK Bratstvo Gračanica និងក្រុម FK Budućnost Banovići នៃប្រទេសប៊ូស្នៀ កាលពីថ្ងៃទី៨ ខែតុលានេះ កីឡាករចាំទីឲ្យក្រុម NK Bratstvo Gračanica បាន​វង្វេងភ្លេចខ្លួន ជាកីឡាករបាល់ទាត់ តែបែរជាធ្វើខ្លួនជាកីឡាករ«ប្រដាល់»វិញ បន្ទាប់ពីខ្លួន​បានទទួល​កាត​លឿង​ពីអាជ្ញា​អាជ្ញាកណ្ដាលរួច។

ទំនងជាក្ដៅស្លឹកត្រជៀកទ្រាំលែងបាន ពីការពិន័យកាតលឿង កីឡាករចាំទី Romeo Mitrovic បានដើរ​សំដៅ​ទៅរកអាជ្ញាកណ្ដាល ហើយបានព្រលែងមួយដៃ សំដៅកណ្ដាលមុខរបស់អាជ្ញាកណ្ដាល។ សំណាង​ល្អ អាជ្ញាកណ្ដាលបានងាកមកខាងស្ដាំបានបន្តិច ដើម្បីគេចឲ្យផុតពីកណ្ដាប់ដៃ របស់អ្នក«ប្រដាល់»​រូប​នោះ។ ហេតុការណ៍វាយតប់ ទៅលើរាងកាយអាជ្ញាកណ្ដាលនេះ បានធ្វើឲ្យក្រុមបាល់ទាត់ទាំងសងខាង រង​ការ​ពិន័យ ព្រោះអាជ្ញាកណ្ដាលបានសម្រេចចិត្ត បញ្ឈប់ការប្រកួតនៅពេលនោះភ្លាម ហើយបានប្រកាស​ពី​បំណង​របស់​លោក ប្ដឹងពីទង្វើហិង្សារបស់កីឡការចាំទី។

ទាក់ទងនឹងផ្លូវច្បាប់ ដែលនឹងត្រូវកាត់ក្ដីដោយចៅក្រម ឬយ៉ាងណានោះ គេនៅមិនអាចដឹងបានថា នឹង​សម្រេច​ក្ដីរបៀបនេះ នៅក្នុងប្រទេសប៊ូស្នៀ យ៉ាងដូចម្ដេចទេ។ តែសម្រាប់វិន័យរបស់សហព័ន្ធ​បាល់ទាត់​អន្តរជាតិ ដែល​គ្រប់គ្រងលើក្រុមបាល់ទាត់ សឹងតែទាំងអស់នៅលើពិភពលោក បានកំណត់ថា កីឡាករ​ដែល​មាន​អាកប្បកិរិយា​បំពារបំពាន ធ្វើការវាយតបបែបនេះ នឹងត្រូវហាមប្រាមលែងឲ្យប៉ះបាល់ អស់​មួយ​ជីវិត៕

វីដេអូ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments