ថត​រថភ្លើង​បើក​បុក​រថយន្ដ​ស្ទូច «សម្បើម»​ដូច​នៅ​ក្នុង​ភាពយន្ដ (vdo)

ទស្សនីយភាពពិតៗ ដែលហួសពីស្មាន បានកើតឡើងនៅចំពោះមុខ តើនរណាមួយមិនព្រឺរោម? ប៉ុន្តែវីដេអូ ដែល​បាន​ថត​ពី​ទិដ្ឋភាព​ស្រស់ៗ នៃរថភ្លើងដឹកទំនិញមួយខ្សែរធំ ដែលបានទៅបុកពេញមួយទំហឹង រថយន្ដស្ទូច ពិតជាគួរឲ្យញាក់​សាច់ មិនខុសពីឈុតឆាកនៅក្នុងភាពយន្ដ ហូលីវូដ ឡើយ។
រូបថតផ្តិតពីវីដេអូ បង្ហាញពីឈុតឆាកបុកគ្នា រវាងរថភ្លើងនិងរថយន្ដស្ទូច។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 09, 2014
  • ប្រធានបទ: គ្រោះថ្នាក់រថភ្លើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដូច​នៅក្នុងភាពយន្ដ​អញ្ចឹង!» នេះ​ជា​ពាក្យ​សម្ដី​ដែល​ម្ចាស់​វីដេអូ បាន​ស្រែក​ឧទាន​ឡើង នៅ​ពេល​ដែល​ខ្លួន​បាន​ឃើញ​ទិដ្ឋភាព​នេះ ដោយ​ផ្ទាល់​ភ្នែក។ ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ក្នុង​រដ្ឋ​ល្វីសាន (Louisiane) សហរដ្ឋ​អាមេរិក រវាង​រថភ្លើង​ដឹក​ទំនិញ​យ៉ាង​វែង​មួយ​ខ្សែ ដែល​បាន​ទៅ​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច​ដ៏​ធំ​មួយ ដែល​បាន​មក​ជាប់​ខ្លួន នៅ​លើ​ផ្លូវ​ដែក។ ហើយ​អ្នក​ដែល​បាន​ឃើញ និង​បាន​ថត​យក​ទិដ្ឋភាព​នេះ ជា​អ្នក​ដំណើរ​អង្គុយ​រងចាំ​ក្នុង​រថយន្ដ​តូច ដើម្បី​ឆ្លង​កាត់​ទី​នោះ​ដែរ។

រថភ្លើងដឹកទំនិញ ដែល​មាន​ទាំង​ស៊ីទែន​ឧស្ម័ន​ហ្គាស​មក​ជា​មួយ​ផង មិន​អាច​ចាប់​ហ្វ្រាំង​ទាន់ ហើយ​ក៏​បាន​​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច ខ្ទាត​ប៉ើង​ឡើង​ដូច​ក្រដាស ប្រៀប​បាន​នឹង​ឈុត​ឆាក នៅ​ក្នុង​ភាពយន្ដ​​ដូច្នេះ។ ទូរ​រថភ្លើង​ទាំង​១៨ បាន​របូត​ចេញ​ពី​ផ្លូវ​ដែក ហើយ​មួយ​ចំនួន​ពី​ក្នុង​នោះ បាន​ធ្លាយ​ចេញ​ឧស្ម័ន​ហ្គាស មាន​ផ្សែង​ពណ៌​ស​ពេញ​អាកាស បង្ខំ​ឲ្យ​អ្នក​រស់នៅ​តំបន់​នោះ ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ជា​បណ្ដោះ​អាសន្ន។

វិទ្យុសម្លេងក្នុងស្រុកមួយបានផ្សាយថា អ្នកបើករថយន្ដស្ទូច បានរកឱកាសលោតភៀសខ្លួនរួច។ រីឯអ្នក​បើក​រថភ្លើង និងបុគ្គលិកផ្សេងទៀត នៅលើរថភ្លើងនោះ ក៏មិនមានរបួសអ្វីដែរ។ តាមពិតទៅ ហេតុការណ៍បែប​នេះ មិនមែនទើបនឹងកើតជាលើកទីមួយ នៅក្នុងក្រុងនោះទេ តែមានតែលើកនេះទេ ដែលទំហំនៃ​ការប៉ះ​ទង្គិច​គ្នា មានភាពខ្លាំងក្លាជាងពេលណាទាំងអស់៕

វីដេអូ ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...