«ស្រាត»​រំខាន​ការ​ប្រកួតហើយ ថែម​នាំ​ភ្លើង​ឲ្យ​កីឡាករ​វាយ​គ្នាទៀត (vdo)

ករណីមនុស្សរត់កាត់ទីលាន ក្នុងពេលកំពុងប្រកួត មិនមែនជារឿងថ្មីទេ។ តែបើរត់ចូលទៅ ដោយស្រាតអស់ចេញពីខ្លួន ហើយអាចបង្កឲ្យមាន ហេតុការណ៍ពិសេសៗនោះផង នោះទើបធ្វើឲ្យជនអ្នកក្លាហានម្នាក់នោះ ឆាប់បានល្បី។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 07, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការប្រកួតបាល់អោប រវាង​ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ ញ៉ូកាសល (Newcastle) និង​សកល​វិទ្យាល័យ ន័ររូបៀ (Northrumbia) នៅ​ក្នុង​ចក្រភព​អង់គ្លេស យុវជន​ហានក្លា​មួយ​រូប ដែល​បាន​ស្រាត​ដោះ​ចេញ​អស់​ពី​ខ្លួន នៅ​សល់​តែ​អំពិល​មួយ​គួ និង​កំប៉េះគូថ​កណ្ដាល​វាល​នោះ បាន​រត់​ចូល​ទៅ​ក្នុង​ទី​លាន​ប្រកួត ខណៈ​កីឡាករ​បាល់​អោប​នីមួយៗ កំពុង​ស្ថិត​ក្នុង​ចង្វាក់​ប្រកួត និង​រត់​យ៉ាង​ពេញ​ទំហឹង​នោះ។

ប៉ុន្តែយុវជននេះ បាន​រត់​ចូល​ទៅ​មិន​មែន​គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើអ្វី​នោះ​ទេ ព្រោះ​គាត់​បាន​ទៅ​ឈរ​ធ្វើ​​ជា​បង្គោល​ខ្សែ​ការពារ ហើយ​រងចាំ​ចាប់​កីឡាករ​គូរ​ប្រជែង ដែល​រត់​អោប​យក​បាល់​ពី​ចម្ងាយ សំដៅ​មក។ ប៉ុន្តែ​ក្រុម​កីឡាករ​គូរ​ប្រជែង មិន​បាន​ទុក​ឲ្យ​យុវជន​នេះ អាច​ងើប​មក​វិញ​បាន​ស្រួល​ទេ ពួកគេ​បាន​នាំ​គ្នា​បន្ថែម​ម្នាក់​មួយ​ទំងន់​ខ្លួន ទៅ​លើ​ជន​ល្មើស ដែល​គ្មាន​ស្លៀក​ខោ​អាវ​នេះ។

រឿងដែលបន្តការហួសចិត្ត ព្រោះការប្រកួតមិនត្រឹមតែត្រូវបានអាក់ខានទេ តែក្រុមកីឡាករទាំងសងខាង បានឈ្លោះប្រកែកគ្នា ហើយមួយចំនួនបានព្រលែងកណ្ដាប់ដៃដាក់គ្នាទៅវិញទៅមករួចហើយ។ នេះគេ​នៅ​មិនទាន់និយាយ ពីការឲ្យទឹកចិត្តពីសំណាក់អ្នកគាំទ្រនោះផង៕

វីដេអូនៃហេតុការណ៍នេះទាំងស្រុង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...