អាយហ្វូន ៦ មាន​«តម្លៃ​ដើម»​ចេញ​ពី​រោងចក្រ ថ្លៃ​ប៉ុន្មាន?

ជាធម្មតាទេ តម្លៃដើមរបសផលិតផល ដែល​ចេញ​ពី​រោងចក្រ មិន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ម្ចាស់​ផលិតផល បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។ តែ​សហគ្រាស​មួយ ដែល​មានជំនាញខាងព័ត៌មានសេដ្ឋកិច្ច របស់អាមេរិក បានយកទូរស័ព្ទអាយហ្វូន ៦ (iPhone 6) ដែលទើបនឹងចេញលក់ ក្នុងតម្លៃដ៏ខ្ពស់នោះ មករើរុះដោះចេញ ដើម្បីធ្វើការវាយតម្លៃគ្រឿងខាងក្នុង ថាតើតម្លៃដើម​របស់​ទូរស័ព្ទ​ដ៏​ល្បីល្បាញ​នេះ ត្រូវបានអ័បផល (Apple) ម្ចាស់អាយហ្វូន៦ ចំណាយអស់ប៉ុន្មាន។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 29, 2014
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនិយាយ​ពី​ការ​ស្វែង​រក​ភាព​ចំណេញ ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា​របស់​អាមេរិក រកស៊ី​មាន​បាន​ណាស់​ជាមួយ​នឹង​ទូរស័ព្ទ​របស់​ខ្លួន។ ហើយ​ទូរស័ព្ទ​ជំនាន់​ថ្មី អាយហ្វូន ៦ លើក​នេះ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​លើក​មុនៗ​ដែរ។ ប៉ុន្តែ​ដើម្បី​ដឹង​ថា តើ​អ័បផល​បាន​ចំណេញ​ប៉ុន្មាន​ឲ្យ​ពិត​នោះ គ្មាន​នរណា​ម្នាក់​អាច​ដឹង​រឿង​នេះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ សហគ្រាស​ជំនាញ​ខាង​ព័ត៌មាន​សេដ្ឋកិច្ច​មួយ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IHS បាន​រើរុះ​តួ​ទូរស័ព្ទ​អាយហ្វូន៦ ថ្មី ដើម្បី​យក​គ្រឿង​ក្នុង​ទាំងអស់ មក​ធ្វើការ​វិភាគ​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន​អ័បផល​ចំណាយ​ដើមទុន​ប៉ុន្មាន ក្នុង​ទូរស័ព្ទ​មួយ។

គ្រាន់តែអេក្រង់ទទេ ត្រូវបានគេប៉ាន់តម្លៃស្មើនឹង៤០ដុល្លារ។ ប៉ុន្តែបើគេគិតគូរជាតម្លៃដើមសរុបទាំងអស់ ទូរស័ព្ទអាយហ្វូន៦ មួយគ្រឿង ត្រូវបានចំណាយដើមទុនត្រឹមប្រមាណជា១៩៥ដុល្លារ។ រីឯ​ទូរស័ព្ទ​អាយហ្វូន ៦ផ្លាស (iPhone 6 Plus) ត្រូវបានចំណាយដើមទុនប្រមាណជា ២១០ដុល្លារ ក្នុងមួយគ្រឿង។ បាន​ន័យថា​តម្លៃដើមរបស់ អាយហ្វូន៦ផ្លាស ថ្លៃជាងអាយហ្វូន ៦ តែ ១៥ដុល្លារទេ តែវាត្រូវ​បានលក់​ចេញ​ថ្លៃជាង ដល់​ទៅ​​១៥០ ឬ២០០ដុល្លារ។

ប៉ុន្តែសម្រាប់ថ្លៃពលកម្ម ដែលក្រុមហ៊ុនអ័បផលបានចំណាយ ទៅលើកម្មកររោងចក្រ Foxconn ឬ Pegatron ក្នុងប្រទេសចិន ដែលមាននាទីជាអ្នកតម្លើងគ្រឿងក្នុងទាំងមូល មានតម្លៃត្រឹមតែ ៤ដុល្លារប៉ុណ្ណោះ ក្នុងមួយ​គ្រឿង។

យ៉ាងណាក៏ដោយ ប្រាក់ចំណេញដែលយើងមើលឃើញខាងលើ ថាមានចំនួនយ៉ាងច្រើនរហូតដល់ បីដង ឬបួនដង ទៅលើតម្លៃដើមនោះ មិនមែនមានន័យថា ក្រុមហ៊ុនអ័បផលប្រមូលទុក ដាក់ក្នុងហោប៉ៅទាំងអស់ ដោយមិនមានចំណាយអ្វីផ្សេងទៀតនោះឡើយ។ ការវាយតម្លៃរបស់សហគ្រាស IHS បានធ្វើទៅលើតែ​គ្រឿង​ក្នុង ដែលបំពាក់ឲ្យទូរស័ព្ទអាយហ្វូន៦ ឬអាយហ្វូន ៦ផ្លាស មួយគ្រឿងប៉ុណ្ណោះ។ តែតួលេខនេះ មិន​បាន​គិត​ពីការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ (ទាំងគ្រឿងបំពាក់ ទាំងកម្មវិធី) ទាំងឡាយ ដែលអ័បផល​បាន​ធ្វើ​ពី​មុនមក ហើយបានចំណាយដើមទុន យ៉ាងសន្ធឹកសន្ធាប់នោះផងទេ។ ជាពិសេសទៅទៀត ការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ដែលអ័បផលបានធ្វើសម្រាប់ទូរស័ព្ទជំនាន់ថ្មីនេះ មានទំហំខ្លាំង ជាងទូរស័ព្ទអាយហ្វូន ដែល​ចេញ​កាល​ពី​ជំនាន់​មុនៗ បើសូម្បីអាយហ្វូនជំនាន់ទី១ដំបូងគេ ក៏នៅតែតិចជាងលើកនេះដែរ (ដំបូងគេ = គ្មាន​អ្នក​ស្គាល់)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...