ក្រឡាប់រថយន្ដ បន្ទាប់​​ពី​បំបែក​ឯកត្តកម្ម​​ល្បឿន​៧៤៣គ.ម​/ម៉ោង តែ​មិន​ស្លាប់ (vdo)

មិនជាមានមនុស្សច្រើនប៉ុន្មានទេ ដែលអាចត្រឡប់មកនិយាយ ពីសំណាងរបស់ខ្លួនវិញ បន្ទាប់ពីបានរងគ្រោះក្នុងការ​ក្រឡាប់​រថយន្ដ ដែលបានបើកបរក្នុងល្បឿន ច្រើនជាង៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ។ ប៉ុន្តែសម្រាប់លោក ហ្សក ផូទីត (George Poteet) ជារឿងមួយផ្សេងទៀត។
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 26, 2014
  • ប្រធានបទ: គ្រោះថ្នាក់រន្ធត់
  • អាន និងបញ្ចេញយោបល់

អ្នកកាន់ចង្កូតរថយន្ដម្នាក់នេះ បានបំបែកឯកត្តកម្មខាងល្បឿនរថយន្ដ ដែលប្រើម៉ាស៊ីនចំហេះបុក មាន​ល្បឿន​លឿនបំផុត រហូតដល់ទៅ៧៤៣គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរឲ្យស្ដាយ ព្រោះដោយសារតែរថយន្ដ ត្រូវ​បាន​បើកបរលឿនខ្លាំងដូច្នេះហើយ ទើបវាបានងាកចេញពីផ្លូវ និងបានក្រឡាប់ ហើយតួរថយន្ដបាន​រមួល​ចូលគ្នា បង្កភាពប្រហោងពោះ ទៅដល់មិត្តភ័ក្ររបស់លោកមិនតិច។

អាចចាត់ទុកថា ជាសំណាងមួយ ក្នុងចំណោមគ្រោះថ្នាក់មួយលានដង នៅលើលោកយើងនេះ ក៏ថាបាន តែ​តាមពិតទៅ ការជ្រើសរើសកន្លែងសាកល្បងបំបែកឯកត្តកម្មនេះ ជាកត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យ​អ្នក​កាន់​ចង្កូតអាចគេចផុតពីគ្រោះថ្នាក់។ ការសាកល្បងបានធ្វើឡើង នៅលើដីបឹងទឹកកកដ៏ធំល្វឹងល្វើយ នៃតំបន់ ប៊នវីល (Bonneville) ដែលស្ថិតនៅចម្ងាយប្រមាណជា ១៨៥គីឡូម៉ែត្រ ពីទីក្រុងសលឡេកស៊ីធី (Salt Lake City ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក) ដែលនៅទីនោះមានទីវាលដ៏ធំ លាតសន្ធឹងលើផ្ទៃក្រឡា ២៦០គីឡូម៉ែត្រ​ការ៉េ។

ដូច្នេះ បើគ្មានឧបស្គអ្វីពីមុខ ឬរថយន្ដមិនបានប៉ះទង្គិចនឹងអ្វីខ្លាំង បូករួមជាមួយ នឹងប្រព័ន្ធការពារ​សុវត្តិភាព ដែលបានរៀបចំឡើង សម្រាប់ត្រៀមទប់ទល់ នឹងគ្រោះថ្នាក់ខ្លាំងៗបែបនេះផងទៀតនោះ  វាប្រាកដជាធ្វើឲ្យ​អ្នក​កាត់ចង្កូតរថយន្ដ លោក ហ្សក ផូទីត អាចបញ្ឈៀសផុត ពីគ្រោះថ្នាក់ដល់ជីវិត។ យ៉ាងណាក៏ដោយ រូប​លោក នៅតែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃទីក្រុង សលឡេកស៊ីធី ដើម្បីធ្វើការពិនិត្យ ពីករណីជាយថា​ហេតុ​ណាមួយនោះដែរ។

តែគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់រថយន្ដរបស់លោកនៅលើកនេះ មិនបានធ្វើឲ្យលោកតក់ស្លុត​សូម្បីបន្តិច​ឡើយ ព្រោះបុរសអ្នកកាន់ចង្កូតអាយុ៦៦ឆ្នាំយើង កំពុងត្រៀមការសាកល្បងថ្មីមួយទៀត នៅពេលណា ដែល​រថយន្ដ​«បីសាចល្បឿន»របស់លោកលើកក្រោយ ត្រូវបានរៀបចំរួចរាល់៕

វីដេអូ ថតដោយកាម៉េរ៉ា ខាងមុខ៖

វីដេអូ ថតដោយកាម៉េរ៉ា ខាងក្រោយ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments