សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​នេះ ជា​បេក្ខជន​ល្បី និង​សំណាង​ជាង​គេ

សិស្សជាប់និទ្ទេស Aនៅក្នុងឆ្នាំ២០១៤នេះ ត្រូវបានគេចាត់ទុកថា ជាបេក្ខជនដែលល្បី និងមានសំណាងជាងបេក្ខជន ដែល​ជាប់​និទ្ទេស​ល្អ​ប្រសើរ កាលពីឆ្នាំមុនៗ ព្រោះដោយហេតុថា បានប្រលងក្នុងរដូវកាលមួយ ដែលមាន​ភាព​តឹងរ៉ឹង​ជា​ទីបំផុត។ ដោយឡែកបណ្ដាញព័ត៌មានក្នុងស្រុកជាច្រើន ក៏ធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ពី​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 14, 2014
  • ប្រធានបទ: ប្រព័ន្ធអប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាល់ឆ្នាំកន្លងទៅ សិស្សដែលទទួលបាននិទ្ទេស ល្អប្រសើរ ឬនិទ្ទេស A មិនត្រូវបានស្ថានប័ននានា ឬនាយក​រដ្ឋមន្រ្តី​យកចិត្តទុកដាក់​ប៉ុន្មានឡើយ ខុសប្លែកសិស្សនិទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០១៤ នេះ ដែលជា​ឆ្នាំរបស់លោក ហង់ ជួនណារ៉ុន ក្នុងដំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ លើកដំបូង។

ប្លែកពីឆ្នាំមុនៗ ដោយសារតែរាល់ឆ្នាំប្រព័ន្ធអប់រំកម្ពុជា ត្រូវបានគេរិះគន់ថាខ្សោយ មានអំពើពុករលួយ​ពេល​ប្រលង ដែលធ្វើសិស្សប្រលងជាប់ មិនត្រូវបានគេទទួលស្គាល់គុណភាពឡើយ។ ផ្ទុយទៅវិញ សិស្សជាប់​និទ្ទេស A ក្នុងឆ្នាំ២០១៤​នេះ ជាឆ្នាំខ្មៅសម្រាប់សិស្សប្រលងធ្លាក់ ដែលមានចំនួនច្រើនជាងគេ រហូត​ដល់​៧៥%នោះ សុទ្ធតែត្រូវបានគេទទួលស្គាល់ពីសមត្ថភាព ខណៈដែលមានអ្នកធ្លាក់ ស្ទើរពេញប្រទេស ប៉ុន្តែ​អ្នកទាំង១១នាក់នេះ នៅតែដណ្តើមបានជោគជ័យ ស្ទើតែមិនគួរឱ្យជឿ។ ពួកគេត្រូវបណ្តាញ​សារព័ត៌មាន​នានា ចាត់ទុកថាជា«ជនល្បី» និងយកមកផ្សព្វផ្សាយ ស្ទើភ្លូកទឹកភ្លូកដី។

អ្នកកាសែត ដែលមានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានខ្មែរ ជាងពីរទសវត្សលោក ពុយ គា បានហៅ បេក្ខជនជាប់និទ្ទេស A ទាំង១១នាក់ ថាជាតារាល្បីកំពុងរះថ្មីក្នុងសង្គម ព្រោះតែ​សមត្ថភាពរបស់​អ្នកទាំង​១១​នាក់នេះ បានធ្វើឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ទទួលស្គាល់ពីសមត្ថភាព​ពិត និងកោតស្ញប់ស្ញែង។

រីឯសិស្សជំនាន់មុនៗបានលើកឡើងដែរថា សិស្សជាប់និទ្ទេស A ក្នុងឆ្នាំនេះ ហាក់មានសំណាង​ជាងសិស្ស​ជាប់និទ្ទេស A ក្នុងឆ្នាំមុនៗ។ មានសំណាងព្រោះតែឆ្នាំនេះ ត្រូវបានការយកចិត្តទុកដាក់ពីលោកនាយក​រដ្ឋមន្រ្តី និងមានសាលាល្បីៗជាច្រើន សុទ្ធតែផ្តល់អាហារូបករណ៍ឱ្យ។

សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០១៤ សិស្សនិទ្ទេស A ទាំង ១១ រូប ត្រូវ​បានអញ្ជើញជាកិត្តិយស ឱ្យចូលជួបសំណេះសំណាលសម្ដែងការគួរសម ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានរដ្ឋាភិបាល។ រីក្រុមហ៊ុនវីតាល់ឧបត្ថម្ភ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ បានឧបត្ថម្ភម៉ាស៊ីន​បោះពុម្ភម្នាក់មួយគ្រឿង និងជូននូវទឹកពិសារពេញមួយឆ្នាំផងដែរ។

សិស្សប្រលងបាក់ឌុបជាប់និទ្ទេស A ទូទាំងប្រទេសនៅឆ្នាំនេះ មាន១១នាក់ ក្នុងនោះ បេក្ខជន៣នាក់​នៅ​ភ្នំពេញ និង ៨ នាក់ទៀតជាបេក្ខជននៅតាមបណ្ដាខេត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...