មាស សុខសោភា បដិសេធ​មិន​លេង​ល្បែង​ចាក់​ទឹក​កក

កញ្ញា មាស សោភា បានបដិសេធមិនចូលលេងល្បែងចាក់ទឹកកក ដោយសារតែនាងមិនចង់ខ្ជះខ្ជាយទឹក ព្រោះឈើ១០០០០ដើមរបស់នាង កំពុងខ្វះខាតទឹក ប៉ុន្តែ មាស សុខសោភា បញ្ជាក់ថា នាងនៅតែចូលរួមបរិច្ចាគថវិកា ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដដែល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«Ice bucket Challenge» ឬល្បែងចាក់ទឹកកកដាក់គ្នា ជាល្បែងដ៏ពេញនិយមក្នុងពេលថ្មីៗនេះ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរលេងវា ដើម្បីបរិចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដោយឡែកកញ្ញា មាស សុខសោភា ដែលជា​តារា​ចម្រៀងដ៏ល្បី របស់ផលិតកម្មថោន បែរបដិសេធមិនចូលលេងល្បែងសម្បុរសនេះទៅវិញ។

មូលហេតុចំពោះការមិនចូលលេងល្បែងដែលកំពុងមានប្រជាប្រិយភាពនេះ ត្រូវបានកញ្ញា មាសសុខសោភា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់នាងថា ដោយសារតែនាងមិនចង់ខ្ជះខ្ជាយទឹក ខណៈពេល​ដែលកូនឈើ១០០០០ដើមរបស់នាងនៅកំពុងស្ពឺ កំពុងត្រូវការទឹកសង្គ្រោះជាបន្ទាន់។ បើទោះបីជានាង​មិន​ចូលរួមលេងល្បែងដ៏កំពុងពេញនិយមនេះក៏ដោយ ប៉ុន្តែនាងនៅតែបរិចាគថវិកា​ដល់មន្ទីរពេទ្យគន្ធបុប្ផា​ដដែល។

តារាចម្រៀងប្រជាប្រិយភាពរូបនេះ បានសរសេរបន្តថា៖ «សូមអរគុណដល់អ្នកគ្រប់គ្នាបានចូលរួមធ្វើ “Ice bucket Challenge” ព្រមទាំងបានស្នើឱ្យនាងខ្ញុំអនុវត្តបន្ត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បង​ប្អូនដែលបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។ ដោយឡែកក្នុងពេលជាមួយគ្នានេះ នាងខ្ញុំបាន​ទទួល​ដំណឹងពីព្រះតេជព្រះគុណ ដែលទទួលមើលថែកូនឈើ ទាំង ១០,០០០ដើមរបស់ មាស សុខសោភា ថា អណ្តូងមានសភាពរីងស្ងួតដោយកត្តាអាកាសធាតុ។ អាស្រ័យហេតុនេះហើយ នាងខ្ញុំនឹងមាន​អារម្មណ៍​ខុសឆ្គង​ក្នុងខ្ជះខ្ជាយទឹក ដូច្នេះ នាងខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងមានការអធ្យាស្រ័យ។ នាងខ្ញុំនឹងបរិចា្ចគទៅ​ជូន​ដល់មន្ទីពេទ្យគន្ធបុប្ផាតែម្តង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...