អតីតបវកញ្ញាម៉ាឡេស៊ី លក់​ដាច់​ក្នុង​តំលៃ​​១៥០​euro ក្នុង​មូលនិធិ​មនុស្សធម៌

លោក ឌីបង់ដ្រា រេ (Dipendra Rai) ត្រូវបានគេដឹងថា លោកបានទិញនូវទំនិញដ៏ល្អមួយ នៅក្នុងយប់នោះ ដោយសារ បានឈ្នះការដេញថ្លៃ បានកញ្ញា ណាឌីយ៉ា ដ៏ស្រស់ស្អាតនេះ។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កញ្ញា ណាឌីយ៉ា ហេង អតីតបវកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១០ ត្រូវបានគេសុំអោយចូលរួម នៅក្នុងការដេញថ្លៃជានិមិត្តរូបមួយ ដើម្បីយកប្រាក់ជួយដល់អង្គការមនុស្សធម៌។


កញ្ញា ណាឌីយ៉ា ហេង អតីតបវកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១០។

តាមសេចក្ដីរាយការណ៍ពីកាសែត ឌឺ ស្តា (The Star) ចេញថ្ងៃទី ១៦ កញ្ញា បានអោយដឹងថា លោក ឌីប៉ង់ដ្រា រ៉េ (Dipendra Rai) អាយុ៣៧ឆ្នាំ ដែលជាមេធាវីមួយរូបនោះ បានចំណាយប្រាក់ ៦០០រីហ្គីត (១៥០អ៊ឺរ៉ូ) ដែលជាចំនួនប្រាក់​ដ៏ស្ដួចស្ដើង​មួយ ដើម្បីបានចេញដើរលេងជាមួយនឹងនារីម្នាក់ ក្នុងចំនោមនារីដែលស្អាតជាងគេនៅលើពិភពលោក គឺកំពូលតារា​បង្ហាញ​ម៉ូត ណាឌីយ៉ា ហេង (Nadia Heng) អតីតបវរកញ្ញារបស់ប្រទេសមាឡេស៊ី។ អតីតបវកញ្ញារូបនេះ បានចូលរួមជាមួយ​តារា​ល្បីៗ ផ្សេងទៀត ក្នុងការដេញថ្លៃមួយ របស់អង្គការសប្បុរសធម៌នៅបាំងសា(Bangsa) ស្ថិតនៅជាយក្រុងកូឡាឡាមពួរ ហើយ

អ្នកដែលឈ្នះក្នុងការដេញថ្លៃទាំងនោះ នឹងអាចទទួលបានការណាត់ជួបជានិមិត្តរូបមួយ ជាមួយនឹងតារាទាំងនោះ។ ដូច្ចេះ សំរាប់អ្នកដែលហ៊ានចំនាយលុយ ដែលឈ្នះក្នុងការដេញថ្លៃ ទៅលើតារាណាមួយ ដែលខ្លួនពេញចិត្ត នឹងមានសិទ្ធិអញ្ជើញ តារានោះ ទៅទទួលទានអាហារពេលល្ងាចបាន។ មូលនិធិដែលប្រមូលបាន នឹងយកទៅប្រើប្រាស់ ក្នុងការធ្វើទំនើបកម្ម មជ្ឈមណ្ឌលឯកសារ អាន់ឌីមសៀ (UndiMsia) ដែលជាការផ្ដួចផ្ដើមគំនិតរបស់ពលរដ្ឋទូទៅ មានទិសដៅសំរាប់ជួយដល់ យុវវ័យទាំងឡាយណា ដែលមានបំណងលើកតំកើងសិទ្ធិពលរដ្ឋ និងនយោបាយ។


កញ្ញា ណាឌីយ៉ា ហេង ពេលនាងពាក់ម្កុដបវកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១០។

កញ្ញា ណាឌីយ៉ា ហេង បានប្រកាសថា នាងនឹងចូលរួមក្នុងល្បែងនេះ បើទោះជាគេតម្រូវអោយនាង ត្រូវទៅទទួលបាយ ល្ងាចក្រោមពន្លឺភ្លើងទៀន រឺទៅទទួលទានអាហារសមញ្ញៗ នៅតាមផ្លូវក៏ដោយ។ កំពូលតារាបង្ហាញម៉ូតម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា «វាមិនជាបញ្ហាអ្វីទេ សំរាប់នាង ដែលត្រូវបានគេទិញយក ដោយសារតែបុព្វហេតុមួយនោះ។»

ក្នុងចំនោមមនុស្សសំខាន់ៗ ដែលត្រូវគេយកមកដាក់ដេញថ្លៃ នៅក្នុងរាត្រីដ៏អស្ចារ្យនេះ មានដូចជា អ្នកឈ្នះក្នុងការ ប្រលងប្រជែង ហ្គើលនិចដរ (Girl Next Door - ក្នុងតំលៃ៨២០រីហ្គីត) អ្នកផលិតភាពយន្ដឯកសារ (ក្នុងតំលៃ៨០០រីហ្គីត) និងសិល្បះករម្នាក់ទៀត (ក្នុងតំលៃត្រឹមតែ៣២០រីហ្គីតប៉ុណ្ណោះ)។ ការដេញថ្លៃ ដែលលក់បានថ្លៃជាងគេ គឺ១២០០រីហ្គីត (៣០០អ៊ឺរ៉ូ) សំរាប់មេធាវីវ័យក្មេងម្នាក់ឈ្មោះ អែតម៉ាន់ បុណ (Edmund Bon)។

លោក ឌីបង់ដ្រា រេ (Dipendra Rai) ត្រូវបានគេដឹងថា លោកបានទិញនូវទំនិញដ៏ល្អមួយ នៅក្នុងយប់នោះ ដោយសារ បានឈ្នះការដេញថ្លៃ បានកញ្ញា ណាឌីយ៉ា ដ៏ស្រស់ស្អាតនេះ។ ឆ្លើយនឹងសំនួរដែលសួរលោកថា តើលោកនឹងអញ្ជើញ ទេពធីតារបស់លោក ទៅទទួលទានអាហារពេលល្ងាចនៅឯណា? លោកឆ្លើយថា លោកចង់ធ្វើរឿងនេះ អោយមានការ ផ្ញាក់ផ្អើលមួយ៕

-------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...