ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។


អ្នកនាង ពេជ្រ សេរីរ័ត្ន ពិធីការិនីទូរទស្សន៍។ (រូបថតហ្វេសប៊ុក)

តារាទូរទស្សន៍ - មានទស្សនិកជនជាច្រើន ដែលមានមន្ទិលសង្ស័យ អំពីវត្តមានរបស់អ្នកនាង ពេជ្រ សេរីរ័ត្ន ដែល​ពួកគេឆ្ងល់ថា តើពេលណាទើបលេចវត្តមាន អតីតពិធីការិនី ដ៏មានប្រជាប្រិយភាព នៅក្នុងកញ្ចក់ទូរទស្សន៍ ម៉ាយធីវី ឱ្យពិតប្រាកដទៅ? ខណៈជុំវិញដំណឹងនេះ កន្លងមកនៅមិនទាន់មានការបញ្ជាក់ ពីខាងណានោះទេ បើសូម្បីតែ​ប្អូន​ស្រីអ្នកនាង គឺកញ្ញា ពេជ្រ សូលីដា ហៅ ជីជី ក៏ឆ្លើយថា រឿងនេះនាងក៏មិនបានដឹងដែរ។

ឆ្លើយតបនឹងមន្ទិលសង្ស័យទាំងនេះ អតីតពិធិការិនី ធ្លាប់មានប្រជាប្រិយ​ដ៏លេចធ្លោរបស់​ស្ថាននីយ៍ទូរទស្សន៍​បាយ័ន​ អ្នកនាង ពេជ្រ សេរីរ័ត្ន នៅក្នុងកម្មវិធី«ពេញចិត្តអត់?» កាលពីសប្តាហ៍កន្លងទៅ បានបញ្ជាក់ អ្នកនាងនឹង​មាន​វត្តមាន​ជាពិធីការិនីនៅក្នុងទូរទស្សន៍ម៉ាយធីវី ចាប់ផ្ដើមពីខែក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ម៉ាយធីវី រួមជាមួយអ្នកស្រី សុធានី។

ការដែលអតីតពិធីរិនី ពូកែវោហាស័ព្ទរូបនេះ ឆក់តំណែងបាន នៅស្ថានីទូរទស្សន៍ខាងលើ ក៏មានការជួយ​ជ្រោម​ជ្រែង​ ពីកញ្ញាជីជី ដែលជាប្អូនស្រីរបស់នាង មិនតិចដែរ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា កម្មវិធីថ្មី ដែលម៉ាយធីវី ប្រគល់ឱ្យអ្នកនាងពេជ្រ សេរីរ័ត្ន កាន់នោះ ជាកម្មវិធី​ឈ្មោះអ្វីនៅឡើយ ហើយក៏មិនទាន់ដឹងថា កម្មវិធីនោះ នឹងផ្សាយផ្ទាល់ ឬថតទុកនោះដែរ។

បើតាមប្រភពមួយបានឲ្យដឹងថា នេះវាជាយុទ្ធវិធី នៅគ្រប់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីទូរទស្សន៍ផ្នែកកម្សាន្ត គេចង់​ទុក​ឱ្យមហាជនមានការភ្ញាក់ផ្អើល ទាំងកម្មវិធី និងទាំងអ្នកអត្ថាធិប្បាយ។ ម្យ៉ាងទៀត ដោយយោងលើបទ​ពិសោធ​ជា​ច្រើនឆ្នាំ ក្នុងអាជីពជាអ្នកអត្ថាធិប្បាយនោះ អ្នកនាង ពេជ្រ សេរីរ័ត្ន ត្រូវបានខាងអ្នកដឹកនាំ បានត្រៀមកម្មវិធីថ្មីៗ មួយ​ចំនួនសម្រាប់នាងរួចរាល់ហើយ នៅចាំតែពេលវេលាល្អ គឺចាប់ផ្តើមដំណើរការតែម្តង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...